ជាតិ
ក្រសួង​សាធារណការ កំពុង​សិក្សា​បើកផ្លូវ​រថភ្លើង​ចំនួន​ពីរ​ខ្សែ​បន្ថែមទៀត​
21, Dec 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​រៀបចំ​ផ្លូវ​រថភ្លើង ចំនួន​ពីរ​ខ្សែ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា​។​



​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ក្រសួង​កំពុង​រៀបចំ​សិក្សា​បើកផ្លូវ​រថភ្លើង ចំនួន​ពីរ​ខ្សែ ដោយ​ចេញពី​ស្ថានីយ​រថភ្លើង ទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ ចំណែក​មួយ​ខ្សែ​ទៀត​ទៅកាន់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ធ្វើដំណើរ​តាម​ម៉ូតូ និង​រថយន្ដ​របស់​ព​ល​រដ្ឋ ជាពិសេស​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ។​

​បន្ថែម​ពីលើ​នេះ ក្រសួង​ក៏​កំពុង​សិក្សា​លើ​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​ចាប់ពី​ព្រែក​ព្នៅ​មក​ភ្នំពេញ និង​ពី​ភ្នំពេញ ទៅកាន់​តាខ្មៅ និង​ស្រុក​ស្អាង​ខេត្ដ​កណ្ដាល ។ រីឯ​មួយ​ខ្សែ​ទៀត​ពី ស្រុក​កៀនស្វាយ មកកាន់​រាជធានី​ភ្នំពេញ​ទៀតផង​៕


Tag:
 រថភ្លើង​
  ​ស៊ុន ចាន់ថុល​
  ​ក្រសួង​សាធារណការ​
© រក្សាសិទ្ធិដោយ thmeythmey.com