ជាតិ
បុណ្យ​សមុទ្រ​៖ នគរបាល​ដាក់​លេខ​ទូរ​សព្ទ ៧​ខ្សែ ទទួលដំណឹង​បទល្មើស ២៤​ម៉ោង​
22, Dec 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​លេខ​ទូរ​សព្ទ ៧​ខ្សែ ឲ្យ​ប្រជាពលរដ្ឋ​ទាក់ទង ដើម្បី​រាយការណ៍​មុខសញ្ញា​ចោរលួច ឆក់ ដាក់​ថ្នាំ​សណ្តំ ឬ​ករណី​ផ្សេងៗ​ទៀត ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥ រយៈពេល​៣​ថ្ងៃ ក្នុង​ខេត្ត​ព្រះសីហនុ​។​


 
​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ លេខ​ទូរ​សព្ទ​ប៉ូលិស​ទាំង ៧​ខ្សែ ២៤/២៤​ម៉ោង​នោះ រួមមាន ១១៧, ១១៨, ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤​។​
​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥ នឹង​ប្រព្រឹត្តឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់​២៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ ក្នុង​ខេត្ត​ព្រះសីហនុ​៕
 

Tag:
 បុណ្យ​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com