ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រឹទ្ធាចារ្យ ឆេង ផុន បានទទួល​មរណភាព​ក្នុងអាយុ​៨៦​ឆ្នាំ
22, Dec 2016 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រឹទ្ធាចារ្យ ឆេង ផុន បាន​ទទួលមរណភាព​កាលពីវេលាម៉ោង​១ និង​១៣នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី២២ ខែ​ធ្នូ នេះ ដោយសាររោគាពាធ ក្នុងជន្មាយុ​៨៦​ឆ្នាំ ។ នេះ​បើតាម​ការអះអាង​របស់​លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។



ព្រឹទ្ធាចារ្យ ឆេង ផុន ជាអតីត​រដ្ឋមន្ត្រីវប្បធម៌ និងព័ត៌មាន និង​ជាអតីតប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត។ លោក​ក៏​ជាឪពុកក្មេក​របស់​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នាពេលបច្ចុប្បន្ន​ផង​ដែរ។

សពព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវតម្កល់នៅមជ្ឈមណ្ឌលវប្បធម៌ និងវិប្បសនា ក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល៕
ពេញ៖លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាពហើយ នៅម៉ោង០១៖១៥នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងវ័យ៨៦ឆ្នាំ នាគេហដ្ឋានរបស់លោក ស្ថិតនៅខេត្តកណ្តាល។ សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ឆេង ផុន ជាអតីតរដ្ឋមន្រ្តីវប្បធម៌ និងព័ត៌មាន ក្នុងទសវត្សរ៍ ៨០ និងជាអតីត ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតក្នុងឆ្នាំ១៩៩៧៕ - See more at: http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/24712.html#sthash.6HZWsno6.dpuf

Tag:
 ឆេង ផុន
© រក្សាសិទ្ធិដោយ thmeythmey.com