ជាតិ
លោក ប៉ា សុជាតិ​វង្ស ស្នើ​ឲ្យ​វៀតណាម​ផ្តល់​ថវិកា​៥០​ភាគរយ ដើម្បី​ជួសជុល​ផ្លូវ​ហាណូយ​
27, Dec 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស បានស្នើ​ឲ្យ​វៀតណាម​ផ្ដល់ជំនួយ ជួសជុល​ផ្លូវ ហាណូយ នៅក្នុង​ប្រទេស​កម្ពុជា​។ ផ្លួ​វ​ហាណូយ មាន​ប្រវែង​១០​គីឡូម៉ែត្រ ដែល​ដាក់ឈ្មោះ​តាម ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។



​ក្នុងជំនួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​វៀតណាម លោក Nguyen Duc Chung នោះ​លោក ប៉ា សុជាតិ​វង្ស ស្នើ​ឲ្យ​ភាគី​វៀតណាម​ផ្ដល់​ថវិកា ៥០​ភាគរយ ជួយ​កែលម្អ​ផ្លូវ​ហាណូយ ដែលជា​ជំនួយ​របស់​វៀតណាម​នេះ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ខួប​លើក​ទី​៥០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ភាគី​ទាំងពីរ​។  នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា (AKP)​។​

​បើតាម​លោក ប៉ា​សុជាតិ​វង្ស កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ការកកស្ទះ​ចរាចរណ៍ បញ្ហា​បរិស្ថាន​ជាដើម​។ ហើយ​អាជ្ញាធរ ក៏​កំពុង​យកចិត្តទុកដាក់​ជួសជុល​កែលម្អ​ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ លូ ផ្លូវ​ក្រវ៉ាត់​ក្រុង និង​ពង្រឹង​សន្តិសុខ​ផងដែរ​។

​តែ​យ៉ាងណា​លោក Nguyen Duc Chung មិនទាន់​ឆ្លើយតប​តាម​សំណើ​របស់​អភិបាល​រាជធានី​ភ្នំពេញ​ឡើយ​៕


Tag:
 ប៉ា សុជាតិ​វង្ស​
  ​ផ្លូវថ្នល់​
 ​ វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com