ជាតិ
អ្នកបើកបរ​យានយន្ត​កម្លាំង​ក្រោម ១២៥cc ពុំ​ចាំបាច់​មាន​បណ្ណ​បើកបរ​
28, Dec 2016 , 10:20 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អ្នកបើកបរ​យានយន្ត​ដែលមាន​អាយុ​ចាប់ពី ១៥​ឆ្នាំ​ឡើង អាច​បើកបរ​យានយន្ត​ដែលមាន​ទំហំ ស៊ីឡាំង​ក្រោម ១២៥​សង់ទីម៉ែត្រ​គុប ឬ​ថាមពល​អគ្គិសនី​ក្រោម ១១​គីឡូវ៉ាត់ ដោយ​ពុំ​ចាំបាច់​មាន​បណ្ណ​បើកបរ​។ តែ ពួកគេ​ត្រូវមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់ អត្ត​ញ្ញាណ​ណាមួយ នៅពេល​បើកបរ​យានយន្ត​។ នេះ​បើតាម​វាក្យខណ្ឌ​ទីមួយ ក្នុង​មាត្រា ៨​ថ្មី នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​។​


 
​រដ្ឋសភា​បានអនុម័ត​សេចក្តី​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម​មាត្រា​ចំនួន ៩ នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក លើ​សំឡេង ៩៣/១០០ សំឡេង ក្នុងសម័យ​ប្រជុំ​សភា នៅ​ថ្ងៃទី​២៦ ខែធ្នូ​នេះ នា​វិមាន​រដ្ឋសភា​។​
 
​រដ្ឋាភិបាល​បានធ្វើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​មាត្រា​ទាំង ៩ ក្រោយ​មាន​ការប្រទាំងប្រទើស​មួយចំនួន ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​រហូតមក​។​
 
​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវបាន​ប្រកាស​ដោយ​ព្រះរាជក្រម កាល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥ ៕
 

Tag:
 ច្បាប់​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com