ជាតិ
សម្តេច ស ខេង ប្រាប់​មន្ត្រី​ឲ្យ​បន្ត​ពង្រឹង​សន្តិភាព និង​ស្ថិរភាព​សង្គមជាតិ​
28, Dec 2016 , 10:19 pm        
រូបភាព
​សៀមរាប​៖ សម្តេច ស ខេង ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៦​នៅ​សាលា​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៨ ធ្នូ ឆ្នាំ​២០១៦ បានលើកឡើង​ពី​ការពង្រឹង​សុខសន្តិភាព និង​ស្ថិរភាព​សង្គម​។ សម្តេច​បញ្ជាក់ថា ក្នុង​រូបភាព​ណាក៏ដោយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព កម្លាំង​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ មាន​សិទ្ធិ​ប្រើ​អំណាច​រដ្ឋ​តាមច្បាប់ ដើម្បី​បុព្វហេតុ​ប្រទេសជាតិ​។​



​សម្តេច ស ខេង បាន​បន្តថា គេ​មិនអាច​មើលស្រាល​បានទេ បើ​ទោះ​បច្ចុប្បន្ន​កម្ពុ​ជាមាន​សុខសន្តិភាព​ក៏ពិតមែន​។ សម្តេច​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖ « កម្លាំង​ណាក៏ដោយ សមាសភាព មជ្ឈដ្ឋាន​ណាក៏ដោយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព ដល់​សេរីភាព យើង​ត្រូវ​ប្រើប្រាស់​អំណាច​រដ្ឋ យើង​ត្រូវ​ប្រើប្រាស់​អំណាច​រដ្ឋ​តាមច្បាប់​ដើម្បី​ពង្រឹង​សន្តិភាព និង​ស្ថិរភាព នេះ​ជាការ​ចាំបាច់ បើ​យើង​ខ្វះ​សន្តិភាព ខ្វះ​ស្ថេរភាព យើង​មិន​អាចធ្វើ​អ្វី​បានទេ​...»​។​

​សម្តេច ស ខេង ក៏បាន​បន្ថែមទៀតថា កំណើនសេដ្ឋកិច្ច​៧​ភាគរយ​ក្នុង​មួយឆ្នាំ​ដែល​កម្ពុជា​ទទួលបាន​ក្នុងអំឡុង​មួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះ ក៏​ដោយសារ​សុខសន្តិភាព​នេះដែរ​។​

​សូម​ស្តាប់​ប្រសាសន៍​សម្តេច ស ខេង​








Tag:
 ស ខេង​
  រដ្ឋបាល​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com