ជាតិ
តើ​ទស្សនកិច្ច​ផ្លូវការ និង​ទស្សនកិច្ច​ផ្លូវរដ្ឋ​ខុសគ្នា​ដូចម្តេច​? (​ភាគ​២) ​
02, Jan 2017 , 11:39 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនពីង នាឱកាសទស្សនកិច្ចនៅកម្ពុជា (រូបភាព Xinhua)
ប្រធានាធិបតីចិន ស៊ី ជិនពីង នាឱកាសទស្សនកិច្ចនៅកម្ពុជា (រូបភាព Xinhua)
​ទស្សនកិច្ច​ផ្លូវរដ្ឋ គឺជា​កម្រិត​ខ្ពស់បំផុត​នៃ​ទំនាក់ទំនង​ទៅមក​រវាង​ប្រទេស​ពីរ​។ ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះ រួមបញ្ចូល​សកម្មភាព​ផ្សេងៗ និង​កម្មវិធី​ជាច្រើន ដោយ​រួមមាន​ការចូល​ជួប​សវ​នា​ការ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ពីរ​។ ទស្សនកិច្ច​ផ្លូវរដ្ឋ ធ្វើឡើង​ដោយ​ប្រមុខរដ្ឋ​នៃ​ប្រទេសមួយ តាម​ការអញ្ជើញ​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​មួយទៀត​។​


​ប្រមុខរដ្ឋ​នៃ​ប្រទេសមួយ អាចជា​ប្រធានាធិបតី (​ទាំង​ប្រទេស​កាន់​របប​ប្រធានាធិបតីនិយម និង​សភានិយម​) ឬ​ជា​ព្រះមហាក្សត្រ (​ប្រទេស​ដែល​កាន់​របបរាជានិយម​)​។ ជាក់ស្ដែង លោក តូ​នី តាន់ (Tony Tan) ជា​ប្រមុខរដ្ឋ​សិង្ហ​បុរី ឯ​លោក លី សៀន​ឡុង ជា​ប្រមុខ រដ្ឋាភិបាល​។ នៅ​ចក្រ​ភ​អង់គ្លេស ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II ជា​ប្រមុខរដ្ឋ ឯ​លោកស្រី Theresa May ជា​ប្រមុខ​រដ្ឋាភិបាល​។​




​ជាធម្មតា បែបបទ​ទស្សនកិច្ច​ផ្លូវរដ្ឋ រួមបញ្ចូល​ពិធី​ផ្លូវការ​ជាច្រើន​។ ប្រមុខរដ្ឋ​ប្រទេស​ម្ចាស់ផ្ទះ ត្រូវ​រៀបចំ​ជា​កិត្តិយស​ដល់​ប្រមុខរដ្ឋ​ជា​ភ្ញៀវ​។ ពិធី​ទាំងនោះមាន ពិធី​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវការ ដែល​មានការ​ត្រួតពល​កងទ័ព ការគោរព​ភ្លេងជាតិ​ទាំងពីរ​ប្រទេស​ជាដើម​។ ពេលខ្លះ គេ​សង្កេតឃើញ​មានការ​បាញ់កាំភ្លើង​ធំ​២១​ណាត់​ផងដែរ​។ ហើយ​នៅពេល​ល្ងាច គេ​តែង​សង្កេតឃើញ​មាន​ពិធី​លាង​សាយភោជន៍ រៀបចំ​ដោយ​ប្រទេស​ម្ចាស់ផ្ទះ​ដែរ​។



​ទស្សនកិច្ច​ផ្លូវរដ្ឋ តែង​កើតមាន​រវាង​ប្រទេស​ពីរ ដែលមាន​ទំនាក់ទំនង​ការទូត​រវាង​គ្នា​។ ជាក់ស្ដែង ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី ជា​ព្រះប្រមុខរដ្ឋ​កម្ពុជា​។ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បំពេញ​ទស្សនកិច្ច​នៅ​ចិន តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​៕


Tag:
 ​ទស្សនកិច្ច​ផ្លូវរដ្ឋ និង​ទស្សនកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com