ជាតិ
ពីនេះ ពីនោះ
ក្រម​ង៉ុ​យ​ផ្តាំ​មនុស្ស​គ្រប់រូប កុំ​ឲ្យ​ជុះ​អាច​ម៍​តាម​សត្វ​ដំរី ​
11, Feb 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កវី​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ បាន​និពន្ធ​«​ច្បាប់​កេរកាល​ថ្មី​» ដើម្បី​ណែនាំ​មនុស្ស​នៅ​សង្គម​ឲ្យ​ដើរ​ផ្លូវ​ត្រឹមត្រូវ​។ ក្នុងចំណោម​វគ្គ​ជាច្រើន ដែលជា​បទ​ព្រហ្មគីតិ​នេះ មាន​ពីរ​វគ្គ ដែល​ស្តេច​ឧបករណ៍​សាដៀវ​រូបនេះ បាន​រំលេច​ឡើង ដើម្បី​ណែនាំ​មនុស្ស​គ្រប់រូប កុំ​ឲ្យ​ជុះ​អាច​ម៍​តាម​សត្វ​ដំរី​។ តើ​ឃ្លា​នេះ ចង់​មានន័យ​ដូចម្តេច​?

     

[…]​ចង់​ធំ​ខំ​ពី​តូច          ​    ​បើ​ខ្លាច​ខូច​កុំ​ឆាប់​ខឹង 
​ធ្វើការ​អ្វី​ឲ្យ​ចេះ​ថ្លឹង       ​    ​កុំ​ប្រឹង​ជុះ​តាម​ដំរី​។
​កុំ​ចង់​ខ្ពស់​ស្មើ​មេឃ     ​    ​កុំ​ឱន​ពេក​អាប់រាសី
​ទោះ​ដើរ​និយាយស្តី     ​    ​លៃ​ឲ្យ​ល្មមតែ​គួរសម​។ […]

ប្រភព​៖ «​ច្បាប់ក្រម​ង៉ុ​យ​» បោះ​ពុ​ម្ភ​ឆ្នាំ​១៩៧២ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ         


© រក្សាសិទ្ធិដោយ thmeythmey.com