ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទាំងនេះហើយ​គឺជា​អាកា​រៈ​នៃ​ជំងឺ​ស្ទះ​ពោះវៀន​
11, Feb 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការស្ទះ​ពោះវៀន មានន័យថា ចលនា​របស់​ពោះវៀន​លែងកើត​មាន ជាពិសេស​វា​មិន​ព្រម​បញ្ជូន​កាកសំណល់​ដែលមាន​ក្នុង​ពោះវៀន​ធ្វើដំណើរ​ទៅមុខទៀត​។ អាហារ កាកសំណល់ ទឹក អាស៊ីត​ក្រពះ​អាច​នឹង​ស្ថិតក្នុង​កន្លែង​ដែល​ស្ទះ​នោះ​។ បើសិនជា​សម្ពាធ​ពី​ខាងលើ​មាន​ខ្លាំង ពោះវៀន​អាច​នឹង​ធ្លាយ​រហូតដល់​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។ ករណី​ជំងឺមហារីក​ពោះវៀនធំ រហូតដល់​ការវះកាត់​ក្នុង​ពោះ ឬ​អាង​ត្រគាក​សុទ្ធតែ​អាច​បណ្តាល​ឲ្យ​ស្ទះ​ពោះវៀន​បាន​ទាំងអស់​។ ដុំ​សាច់​ក្នុង​ពោះវៀន ការរួម​តូច​របស់​ពោះវៀន ការស្ទះ​ពោះវៀន​ក៏​អាច​បណ្តាល​ឲ្យ​ពោះវៀន​ស្ទះ​ដែ​។ យ៉ាងណាមិញ ចំពោះ​អាកា​រៈ​របស់​ជំងឺ​ស្ទះ​ពោះវៀន​វិញ មានដូចជា​៖



ស្រាប់តែ​ឈឺពោះ​ភ្លាមៗ ដែល​ការឈឺ​នេះ​ច្រើនតែ​នៅ​ជុំវិញ​ផ្សិត ឬ​ក្រោម​ផ្សិត​។ ការឈឺ​នេះ​មាន​លក្ខណៈ​រមួលៗ ម្តង​ឈឺ​ម្តង​បាត់​។​
ការឈឺចាប់​កើតឡើង​ជាមួយ​ការ​ក្អួត​។ ចំពោះ​ក្មេង​វិញ កំអួត​អាចមាន​ពណ៌​បៃតង​លឿងខ្ចី​។​
ហើមពោះ​
ចង្អោ​
ទល់លាមក​
តឹង​ក្នុង​ពោះ​
រាករូស​បើសិនជា​ស្ទះ​តិចតួច​
ធ្លាប់មាន​ប្រវត្តិ​វះកាត់​ពោះ​ពីមុន​

​ពេលដែល​ត្រូវ​ជួប​ពេទ្យ​
​បើសិនជា​អាកា​រៈទាំង​អស់​ខាងលើ​កើតឡើង​ជាប់​យូរ​ជាង មួយ​សប្តាហ៍ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​។ បើសិនជា​ការឈឺចាប់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​កើតឡើង​ជាមួយ​ការ​ក្អួត ក៏ត្រូវ​ទៅ​ជួប​ពេទ្យ​ភ្លាម​ដែរ​។ អ្នកជំងឺ​បែបនេះ​នឹង​អាច​ត្រូវធ្វើ​តេស្ត​ឈាម ថតកាំរស្មីអ៊ិច​នៅ​ពោះ និង​ស្គេ​ន​ពោះ ព្រមទាំង​ឆ្លុះ​ពោះវៀន​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com