អន្តរជាតិ
ស្តេច​ហូ​ឡង់​អញ្ជើញ​អ្នក​កើត​ថ្ងៃទី​២៧ ខែមេសា ១៥០​នាក់​ចូលរួម​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​
25, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ធីតា
អ្នក​ដែល​កើត​នៅ​ថ្ងៃទី​២៧ ខែមេសា និង​មាន​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​ហូ​ឡង់ អាចមាន​ឱកាស​ចូលរួម​ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​៥០​ព្រះវស្សា​របស់​ព្រះមហាក្សត្រ Willem-Alexander​។ នេះ​ជាការ​សម្រេច​ព្រះទ័យ​របស់​ស្តេច​ហូ​ឡង់ ដោយ​ព្រះអង្គ នឹង​អញ្ជើញ​ភ្ញៀវ​ពិសេស​ដែលមាន​ចំនួន​១៥០​រូប ចូលរួម​អបអរ​ព្រះរាជ​ពិធី​ក្នុង​ព្រះរាជវាំង​នៅ​ទីក្រុង​អាំ​ស្ទែរ​ដាម​។​​



​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ព្រះរាជ​នៃ​ប្រទេស​ហូ​ឡង់ បានប្រកាស​អញ្ជើញ​មនុស្ស​១៥០​នាក់ ដើម្បី​ចូលរួម​អបអរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ Willem-Alexander ដែល​ឈានដល់​៥០​ព្រះវស្សា​។ ទោះបីជា​យ៉ាងណាក៏ដោយ ការអញ្ជើញ​នេះ មិនសូវ​ជា​ទូលំទូលាយ​នោះឡើយ ដោយ​អ្នក​ទាំងនោះ​ត្រូវមាន​លក្ខខណ្ឌ​សំខាន់ៗ​២​គឺ ត្រូវតែ​ជា​អ្នក​ដែលមាន​កំណើត​នៅ​ថ្ងៃទី​២៧ ខែមេសា ដូច​ព្រះអង្គ និង​ជា​អ្នក​ដែល​រស់នៅ​ហូ​ឡង់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ពិធី​ចាប់ឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ ខែ​មិនា ក្នុងករណី មាន​បេក្ខជន​ច្រើន​។ អ្នកមាន​ឈ្មោះ មាន​វាសនា​ខ្ពស់​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​ព្រះមហាក្សត្រ Willem-Alexander និង​មហាក្សត្រី Maxima នៅ​ព្រះបរមរាជវាំង​នា​ថ្ងៃទី​២៨ ខែមេសា​។​

​ថ្ងៃទី​២៧ ខែមេសា គឺជា​ថ្ងៃ​ឈប់សម្រាក​នៅក្នុង​ប្រទេស​ហូ​ឡង់ ដើម្បី​អបអរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​។ នាឱកាស​នោះ ជនជាតិ​ហូ​ឡង់​និយម​នាំគ្នា​ស្លៀកពាក់​ពណ៌​ក្រូច​។ ឆ្នាំនេះ​ជា​ឆ្នាំ​ពិសេស​ដែល​ចែក​ដាក់​នឹង​៥ ព្រះបរមរាជវាំង​នឹង​បើក​សម្រាប់​សាធារណជន​ក្នុងអំឡុងពេល​៥០​ម៉ោង​៕


© រក្សាសិទ្ធិដោយ thmeythmey.com