ជាតិ
លោក នេត សាវឿន លោក ខៀវ សុភ័គ លោក សុខ ផល លោក ឯម សំអាន…ទទួលបានគោរមងារ «សន្តិបណ្ឌិត»
× ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចំនួន១៣រូប ទទួលបានគោរមងារ«សន្តិបណ្ឌិត» សម្រាប់ស្នាដៃបម្រើជាតិអស់រយៈពេលជាង៣០ឆ្នាំមកនេះ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការផ្តល់នូវគោរមងារសន្តិបណ្ឌិត និងការប្រគល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» នេះ គឺជាគំរូនៃការលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំដែលមានសមត្ថភាព បទពិសោធន៍ក្នុងខិតខំបម្រើសន្តិសុខ សណ្ដាប់ធ្នាប់ប្រទេសជាតិ ។
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយស» និងគោរមងារ «សន្ដិបណ្ឌិត» ទាំង ១៣រូបនោះ រួមមាន៖ ទី១ លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ទី២ លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ទី៣ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ទី៤ លោក ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ទី៥ លោក នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ទី៦ លោក លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ទី៧ លោក ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ទី៨ លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ទី៩ លោក ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយដ្ឋាន ភស្ដុភារ និងហិរញ្ញវត្ថុ ។ ទី១០ លោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ ទី១១ លោក ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ទី១២ លោក ខៀវ សុភ័គ នាយខុទ្ទកាល័យសម្ដេចក្រឡាហោម និងទី១៣ លោក ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ៕
Tag:
នេត សាវឿន
ខៀវ សុភ័គ
សុខ ផល
ឯម សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com