ជាតិ
លោក ប្រាក់ សុខុន នឹង​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​មី​យ៉ាន់​ម៉ា រយៈពេល​២​ថ្ងៃ​
08, Jul 2017 , 7:30 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស
 
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១១ ខែកក្កដា​ខាងមុខ​។ ដំណើរ​ទស្សនកិច្ច​នេះ តប​តាម​ការអញ្ជើញ​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​


​លោក ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​មី​យ៉ាន់​ម៉ា តប​តាម​ការអញ្ជើញ​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​មី​យ៉ាន់​ម៉ា​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក ប្រាក់ សុខុន នឹង​ជួប​សម្ដែង​ការគួរសម​ជាមួយ លោក ធិ​ន ច ប្រធានាធិបតី​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា និង​លោកស្រី អ៊ុង សាន​ស៊ូ​ជី​។ 
 
​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ប្រាក់ សុខុន មាន​គោលបំណង​ពង្រឹង​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមទាំង​រិះរក​យន្តការ​ថ្មី ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​រវាង​ប្រទេស​ទាំងពីរ​។ ការបំពេញ​ទស្សនកិច្ច​នេះ ដោយសារ​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​យូរអង្វែង និង​ប្រពៃណី​ស្រដៀង​គ្នា​រវាង​កម្ពុជា និង​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​៕
 

Tag:
 ប្រាក់ សុខុន​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com