កីឡាអន្តរជាតិ
អន្តរជាតិ
Man City រំពឹង​បាន Walker ពី Spurs ស្របពេល​ជម្រុះ​ខ្សែការពារ​ស្លាប​ចេញ​អស់​
14, Jul 2017 , 4:14 pm        
រូបភាព
Manchester City ជិត​បញ្ចប់​ការចុះហត្ថលេខា​ដើម្បី​នាំយក​ខ្សែការពារ Kyle Walker របស់ Tottenham HotSpur មកកាន់​ទឹកដី Etihad Stadium ជា​ផ្លួ​វ​ការ​ហើយ​។​


​បើតាម​ការផ្សាយ​របស់ BBC ខ្សែការពារ​ស្លាប​ស្តាំ វ័យ​២៧​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ជឿជាក់ថា​នឹង​ចូលមក​ធ្វើ​តេស​សុខភាព​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែកក្កដា​នេះ ដែលមាន​តម្លៃ​ផ្ទេ ៥០​លាន​ផោន ប្រហែល​៦៥​លាន​ដុល្លារ​។​

Walker ដែល​មក​ចូលរួម​ជាមួយ Spurs ពី​ក្រុម Sheffield United កាលពី​ឆ្នាំ​២០០៩ នេះ មិនមាន​ក្នុង​ប​ញ្ចី​ឈ្មោះ​ក្នុង​ការប្រកួត​កំដៅ​សាច់ដុំ​នៅមុន​បើក​រដូវ​កាល​ថ្មី​ជាមួយ​ក្រុម​ជើងឯក​រង Premier League រដូវ​កាល​មុន​នោះទេ ព្រោះ​រូបគេ​នឹងត្រូវ​ទៅ​ចូលរួម​ជាមួយ Man City នៅក្នុង​ទឹកដី​អាមេរិក​។​

​ក្រុម​ដែលមាន​លោក Pep Guardiola ជា​អ្នកចាត់ការ​ទូទៅ​នេះ បាន​ជម្រុះ​កីឡាករ​ដែលមាន​តំណែង​នៅ​តំបន់​ស្លាប​នេះ​ចេញ​រហូត​ដល់ទី​បី​រូប​ដូចជា Pablo Zabaleta, Bacary Sagna និង Gael Clichy  កាលពី​ចុងបញ្ចប់​រដូវ​កាល​កន្លងទៅ​។

​ការចាកចេញ​នេះ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ បាន​សម្លឹង​ឃើ​ង​ខ្សែការពារ Dani Alves ពី Juventus មក​ជំនួស​តំណែង​នេះ តែ​ត្រូវ​ខកចិត្ត​ដោយសារ​អតីត​សមាជិក​ក្រុម Barcelona សម្រេច​ទៅ​ចូលរួម​ជាមួយ Paris St-Germain ឯណោះ​វិញ​។​

​ដោយសារ​មាន​បញ្ហា​ខ្វះ​កីឡាករ​នៅ​តំបន់​ស្លាប​ស្តាំ​នេះហើយ ទើ​អ្នកចាត់ការ Man City ព្យាម​យក​ខ្សែការពារ​អន្តរជាតិ​អង់គ្លេស​នេះ ពី​ទឹកដី White heart land ឲ្យ​ខាងតែបាន​ដើម្បី​ប្រជែង​ពាន​នៅ​រដូវ​កាល​ក្រោយ​៕


Tag:
 បាល់ទាត់​
  Manchester City
  Kyle Walker
© រក្សាសិទ្ធិដោយ thmeythmey.com