ប្រធានក្រុមបាល់ទាត់ជម្រើសជាតិ អង់ដូរ៉ា Ildefons Lima ព្យាយាមសន្សំអាវរបស់កីឡាករបាល់ទាត់ល្បីៗនៅជុំវិញពិភពលោកបានរហូតដល់ទៅ៦០០អាវ។ អាវទាំងនេះ បានមកពីការដោះដូរគ្នារវាងរូបគេជាមួយនឹងកីឡាករដ៏ទៃទៀតបន្ទាប់ពីការប្រកួតចប់។
នៅក្នុងបទសម្ភាសជាមួយ BBC Sport ប្រធានក្រុមអង់ដូរ៉ា ដែលបច្ចប្បន្នមានវ័យ ៣៧ឆ្នាំ បានបង្ហាញពីការប្រមូលផ្តុំអាវរបស់កីឡាករល្បីៗដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលគេបានសន្សំអស់រយៈពេល ២០ឆ្នាំមកពីការប្រកួតបាល់ទាត់អន្តរជាតិ ដោយអាវទាំងនោះ សុទ្ធតែមិនទាន់បោក។
IIdeofons Lima បច្ចុប្បន្នលេងឲ្យក្លិប FC Santa Coloma នៃក្របខណ្ឌកំពូលអង់ដូរ៉ា។ ចាប់តាំងពីឆ្នាំ១៩៩៧មក ខ្សែការពាររូបនេះ មានប្រវត្តិលេងនៅក្លិបកម្រិតទាបជាច្រើននៅក្នុងប្រទេសអេស្ប៉ាញ ក្រិក ម៉ិកស៊ិក ស្វីស និងអ៊ីតាលី។
វីដេអូ
អាវទាំង៦០០ សុទ្ធសឹងជាឯកសណ្ឋានរបស់ក្រុមជម្រើជាតិ ដែលមានដូចជាអាវរបស់ John Terry អំឡុងពេលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសកាលពីឆ្នាំ ២០០៩ អាវរបស់ Cristiano Ronaldo ដែលពាក់លេងឲ្យព័រទុយហ្គាល់ រួមទាំង Wayne Rooney, Zlatan Ibrahimovic និងអាវរបស់កីឡាករល្បីៗជាច្រើនទៀត។
យ៉ាងណាក៏ដោយ ក្រៅពីអតីតកីឡារកររបស់ Rayo Vallecano និង Las Palmas ដែលមានអាវសន្សំច្រើនសន្ធឹកនេះ ក៏មានកីឡាករដ៏ទៃទៀតរក្សាទុកអាវដូចនេះដែរ។
Lionel Messi និង Gerard Pique ដែលជាកំពូលតារាបាល់ទាត់របស់ Barcelonan បច្ចុប្បន្ន ក៏ជាអ្នកដែលចូលចិត្តសន្សំអាវរបស់កីឡាករដូចគ្នាទុកដែរ ក្នុងអាជីពបាល់ទាត់របស់គេ។