កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd កាន់តែខិតជិតយកបាន Perisic បន្ទាប់ពីអវត្តមានជាមួយ Inter នៅចិន
× Manchester United សង្ឃឹមខ្ពស់ ក្នុងការនាំយកកីឡាករ Ivan Perisic មករួមក្រុម បន្ទាប់ពី ខ្សែបម្រើសញ្ជាតិក្រូអាស៊ីរូបនេះអវត្តមានចូលរួមជាមួយ Inter Milan ក្នុងការប្រកួតទេសចរណ៍កំដៅសាច់ដុំទៅកាន់ប្រទេសចិននៅថ្ងៃអង្គារ ទី១៨ ខែកក្កដានេះ។
បើតាម DailyMail ខ្សែបម្រើស្លាប Perisic វ័យ២៨ឆ្នាំ មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្ទេមកកាន់ទឹកដី Old Trafford ជាមួយនឹងតម្លៃ ៤៤លានផោន ជាង៥៧លានដុល្លារ។
តំណាងរបស់ក្រុមបិសាចក្រហម Man Utd បានទៅកាន់ទីក្រុង Milan ដើម្បីចរចាលើកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករសញ្ជាតិក្រូអាស៊ីរូបនេះ និងរំពឹងថានឹងអាចយករូបគេមកចូលរួមជាមួយ Man Utd ទាន់ពេលការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលថ្មីលើទឹកដីអាមេរិក។
ជាមួយនឹងកិច្ចព្រមព្រៀងនេះដែរ Inter ក៏ចង់បានខ្សែប្រយុទ្ធរបស់បារាំង Anthony Martial មករួមក្រុមក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីជាការដោះដូររវាងក្រុមទាំងពីផងដែរ។
សូមបញ្ជាក់ថា ម្ចាស់ជើងឯក Premier League ២០សម័យកាល បានចំណាយ១៤០លានដុល្លាររួចមកហើយ បន្ទាប់ពីនាំយកកីឡាករពីររូបគឺ ខ្សែការពារ Victor Lindelof ពី Benfica និងខ្សែប្រយុទ្ធ Romelu Lukaku ពី Everton៕
Tag:
បាល់ទាត់
Ivan Perisic
Manchester United
Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com