កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ទាំង​២០​រូប ដែលមាន​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​
22, Jul 2017 , 9:39 pm        
រូបភាព
Paul Pogba ទៅ Manchester United កាលពី​ឆ្នាំ​២០១៦ គឺជា​ការផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដែលមាន​តម្លៃ ៨៩ លាន​ផោន ប្រហែល​ជាង ១១៥​លាន​ដុល្លារ និង​បាន​បំបែក​កំណត់ត្រា​ចាស់​នៃ​ការផ្ទេរ​របស់​កីឡាករ Gareth Bale ទៅកាន់​ក្រុម Real Madrid កាលពី​ឆ្នាំ ២០១៣​។



​តែ​ប្រសិនបើ​យើង​ពិនិត្យមើល​ឲ្យ​ស៊ីជម្រៅ​ទៅលើ​កីឡាករ ៣០ រូប​ដែលមាន​តំលៃ​ថ្លៃ​បំផុត​នោះ អ្នក​អាច​មើលឃើញថា Real Madrid ជា​ក្រុម​ដែល​ហ៊ាន​ចំណាយ​ប្រាក់​ដើម្បី​នាំយក​កីឡាករ​ថ្លៃៗ​ច្រើនជាងគេ​ចាប់តាំងពី​ឆ្នាំ​២០០០​មក រហូតដល់​ឆ្នាំ​២០១៣​។​

​យ៉ាងណាក៏ដោយ នាពេល​បច្ចុប្បន្ននេះ​ក្រៅពី​ក្រុម​ស្តេច​សរ ក៏មាន​ក្រុម​ផ្សេងទៀត​ដូចជា Barcelona, Manchester United, Chelsea និង Manchester City ដែល​មិន​ខ្លាច​នឹង​ចំណាយលុយ​ធំ​ដើម្បី​ទាក់ទាញ​កីឡាករ​កំពូលៗ​មក​រួម​ក្រុម​នោះដែរ​។​

​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​កីឡាករ​ដែលមាន​ការផ្ទេ​រ​ថ្លៃ​បំផុត​ទាំង​២០​រូប នៃ​ក្រុមបាល់ទាត់​កំពូលៗ​ជុំវិញ​ពិភពលោក​។​

១- Paul Pogba ផ្ទេរ​ពី Juventus ទៅ Manchester United កាលពី​ឆ្នាំ​២០១៦ តម្លៃ ១១៥​លាន​ដុល្លារ​
២- Gareth Bale ផ្ទេរ​ពី Tottenham ទៅ Real Madrid កាលពី​ឆ្នាំ​២០១៣ តម្លៃ ១១០​លាន​ដុល្លារ​
៣- Cristiano Ronaldo ផ្ទេរ​ពី Manchester United ទៅ Real Madrid កាលពី​ឆ្នាំ ២០០៩ តម្លៃ ១០៨​លាន​ដុល្លារ​
៤- Gonzalo Higuain ផ្ទេរ​ពី Napoli ទៅ Juventus កាលពី​ឆ្នាំ​២០១៦ តម្លៃ ៩៨​លាន​ដុល្លារ​
៥- Romelu Lukaku ផ្ទេរ​ពី Everton ទៅ Manchester United ឆ្នាំ​២០១៧​នេះ តម្លៃ ៩៨​លាន​ដុល្លារ​
៦- Luis Suarez ផ្ទេរ​ពី Liverpool ទៅ Barcelona ឆ្នាំ​២០១៤ តម្លៃ ៩៧​លាន​ដុល្លារ​

៧- Neymar ផ្ទេរ​ពី Santos ទៅ Barcelona ឆ្នាំ​២០១៣ តម្លៃ ៩៣​លាន​ដុល្លារ​
៨- Alvaro Morata ផ្ទេរ​ពី Real Madrid ទៅ Chelsea ឆ្នាំ​២០១៧​នេះ តម្លៃ ៩២​លាន​ដុល្លារ​
៩- James Rodriguez ផ្ទេរ​ពី Monaco ទៅ Real Madrid ឆ្នាំ​២០១៤ តម្លៃ ៨២​លាន​ដុល្លារ​
១០- Oscar ផ្ទេរ​ពី Chelsea ទៅ Shanghai SPIG ឆ្នាំ​២០១៧ តម្លៃ ៧៨​លាន​ដុល្លារ​
១១- Zlatan Ibrahimovic ផ្ទេរ​ពី Inter Milan ទៅ Barcelona ឆ្នាំ​២០០៩ តម្លៃ ៧៦​លាន​ដុល្លារ និង​ថែម Eto’o ដែលមាន​តម្លៃ​ខ្លួន ៥១​លាន​ដុល្លារ ឲ្យ Inter Milan ផងដែរ​
១២- Angel Di Maria ផ្ទេរ​ពី Real Madrid ទៅ Man Utd ឆ្នាំ​២០១៤ តម្លៃ ៧៧​លាន​ដុល្លារ​
១៣- Kaka ផ្ទេរ​ពី AC Milan ទៅ Real Madrid ឆ្នាំ​២០០៩ តម្លៃ ៧២​លាន​ដុល្លារ​
១៤- Kevin De Bruyn ផ្ទេរ​ពី Wolfsburg ទៅ Manchester City ឆ្នាំ​២០១៥ តម្លៃ ៧១​លាន​ដុល្លារ​
១៥- Raheem Sterling ផ្ទេរ​ពី Liverpool ទៅ Manchester City ឆ្នាំ​២០១៥ តម្លៃ ៧២​លាន​ដុល្លារ​
១៦- Edinson Cavani ផ្ទេរ​ពី Napoli ទៅ PSG ឆ្នាំ​២០១៣ តម្លៃ ៧១​លាន​ដុល្លារ​
១៧- Rademal Falcao ផ្ទេរ​ពី Atletico Madrid ទៅ Monaco ឆ្នាំ​២០១៣ តម្លៃ ៦៦​លាន​ដុល្លារ​
១៨- Kyle Walker ផ្ទេរ​ពី Tottenham ទៅ Manchester City ឆ្នាំ​២០១៧ តម្លៃ ៦៥​លាន​ដុល្លារ​
១៩- John Stone ផ្ទេរ​ពី Everton ទៅ Manchester City ឆ្នាំ​២០១៦ តម្លៃ ៦៥​លាន​ដុល្លារ​
២០- David Luis ផ្ទេរ​ពី Chelsea ទៅ PSG ឆ្នាំ​២០១៤ តម្លៃ ៦៥​លាន​ដុល្លារ​


Tag:
 ​បាល់ទាត់​
  កីឡាករ​បាល់ទាត់​ថ្លៃ​បំផុត
© រក្សាសិទ្ធិដោយ thmeythmey.com