កីឡាអន្តរជាតិ
អន្តរជាតិ
Man City ចំណាយ​សរុប​ជិត ២៧០​លាន​ដុល្លារ ក្រោយ​ទិញ Mendy ក្នុងតម្លៃ​កំណត់ត្រា​
25, Jul 2017 , 2:48 pm        
រូបភាព
​ក្រុម Manchester City បាន​ចុះ​កិច្ចព្រមព្រៀង​នាំយក​ខ្សែការពារ Benjamin Mendy ពី​ក្រុម AS Monaco ក្នុងតម្លៃ ៥២​លាន​ផោន ប្រមាណ​៦៧​លាន​ដុល្លារ និង​ជាប់​ជា​ខ្សែការពារ​ថ្លៃ​ជាងគេ​ក្នុង​ពិភព​បាល់ទាត់​។​



​បើតាម​វេ​ប​សាយ​ផ្លូវការ​របស់ Manchester Cityកីឡាករ​សញ្ជាតិ​បារាំង វ័យ​២៣​ឆ្នាំ បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ នៅ​ទឹកដី Etihad និង​ជា​សមាជិក​ទី​៥​ដែល​អ្នកចាត់ការ​ទូទៅ​លោក Pep Gladiola នាំយកមក​ក្នុង​រដូវ​កាល​នេះ​ជាមួយនឹង​ទឹកប្រាក់​សរុប​រហូតដល់ ២០៦​លាន​ផោន ប្រហែល ២៧០​លាន​ដុ​លា្ល​រ​។​

Mendy ធ្លាប់​បង្ហាញខ្លួន ៣៤​ប្រកួត និង​ជួយ​ឲ្យ Monaco ឈ្នះ​ជើងឯក​លី​ក​កំពូល​បារាំង Ligue 1 ជា​លើកដំបូង​ក្នុង​រយៈពេល​១៧​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ផ្លាស់​ចេញពី Marseille នៅ​រដូវ​កាល ២០១៥-២០១៦ ក្នុងតម្លៃ ១៤​លាន​ដុល្លារ​។​



​សូមបញ្ជាក់ថា Pep បាន​ចំណាយលុយ​ច្រើនសន្ធឹក​ដើម្បី​នាំ​កីឡាករ​ល្អៗ​មក​ពង្រឹង​ក្រុម​នា​រដូវ​កាល ២០១៧-២០១៨ ខាងមុខនេះ​ចំនួន​៤​នាក់​រួចមកហើយ រួមមាន ខ្សែការពារ​ស្លាប​ស្តាំ Kyle Walker ខ្សែបម្រើ Bernardo Silva ខ្សែការពារ Danilo និង​អ្នកចាំទី Ederson Moraes​។

​ក្រៅពីនេះ អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៤៦​ឆ្នាំ ក៏បាន​ជម្រុះ​កីឡាក​មួយចំនួន​ចេញ​ផងដែរ​ដែល​ភាគច្រើន​ជា​ខ្សែការពារ​តំបន់​ស្លាប ដូចជា Bacary Sagna, Pablo Zabaleta, Gael Clichy និង Aleksandar Kolarov​។​


Tag:
 បាល់ទាត់​
  Manchester City
  Monaco
  Benjamin Mendy
© រក្សាសិទ្ធិដោយ thmeythmey.com