កីឡាអន្តរជាតិ
អន្តរជាតិ
Ali និង Kane មានតម្លៃ​ខ្លួន​ថ្លៃ​ជាង Messi និង Ronaldo
25, Jul 2017 , 7:39 pm        
រូបភាព
​កីឡាករ​របស់​ក្រុម Tottenham Hotspur ពីររូប​មាន​ខ្សែបម្រើ Dele Alli និង​ខ្សែប្រយុទ្ធ Harry Kane មានតម្លៃ​ខ្លួន​ថ្លៃ​ជាង​កំពូល​កីឡា​ពីររូប​នាពេល​បច្ចុប្បន្ន Lionel Messi និង Cristiano Ronaldo និង​ស្ថិតក្រោម Neymar Jr. ម្នាក់​ប៉ុណ្ណោះ ក្នុងចំណោម​កីឡាករ​ថ្លៃ​បំផុត​ទាំង​១២​រូប គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់ Goal.com​។​



​បើតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់ CIES Football Observatory ខ្សែប្រយុទ្ធ Neymar របស់​ក្រុម Barcelona ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​លោក ប្រមាណ ២៤៤​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​កីឡាករ​សញ្ជាតិ​អង់គ្លេស​ពីររូប​គឺ Alli មានតម្លៃ​ខ្លួន ១៨០​លាន​ដុល្លារ និង Kane ១៧៨​លាន​ដុល្លារ​។​

​យ៉ាងណាក៏ដោយ​បើទោះបីជា Ronaldo ម្ចាស់ Ballon d'Or ៤​សម័យកាល និង Messi ៥​សម័យកាល សុទ្ធតែជា​កំពូល​តារាបាល់ទាត់ ដែល​ស្ថិតក្នុង​បេះ​អ្នកគាំទ្រ​នៅ​ទូទាំង​ពិភពលោក​នា​ទសវត្សរ៍​ទី​២១​នេះ​ក៏ពិតមែន តែ​អ្នក​ទាំងពីរ​មិនមាន​តម្លៃ​ខ្លួន​ថ្លៃ​ដូច​កីឡាករ​ក្មេងៗ​នោះទេ ដោយសារ​មាន​វ័យ​ចំណាស់​បន្តិច​ទៅហើយ​។​

​ខាងក្រោម​នេះ​ជា​ឈ្មោះ​កីឡាករ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​ទាំង​១២ ក្រោយ​ការវាយតម្លៃ​របស់ CIES សម្រាប់​ឆ្នាំ​២០១៧៖

១- Neymar មានតម្លៃ​ខ្លួន ២៤៤​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Barcelona
២- Dele Alli មានតម្លៃ​ខ្លួន ១៨០​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Tottenham
៣- Harry Kane មានតម្លៃ​ខ្លួន ១៧៨​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Tottenham
៤- Lionel Messi មានតម្លៃ​ខ្លួន ១៧៥​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Barcelona
៥- Antonio Griezmann មានតម្លៃ​ខ្លួន ១៧៤​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី AT-Madrid
៦- Luis Suarez មានតម្លៃ​ខ្លួន ១៦៣​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Barcelona
៧- Paul Pogba មានតម្លៃ​ខ្លួន ១៥៦​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Manchester United
៨- Gonzalo Higuain មានតម្លៃ​ខ្លួន ១៣៩​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Juventus
៩- Eden Hazard មានតម្លៃ​ខ្លួន ១៣៦​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Chelsea
១០- Paulo Dybala មានតម្លៃ​ខ្លួន ១៣៤​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Juventus
១១- Cristiano Ronaldo មានតម្លៃ​ខ្លួន ១៣០​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Real Madrid
១២- Kevin De Bruyne មានតម្លៃ​ខ្លួន ១២៨​លាន​ដុល្លារ ប្រសិនបើ​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា​ពី Manchester City






Tag:
 បាល់ទាត់​
  កីឡាករ​បាល់ទាត់​ថ្លៃ​បំផុត​
  Dele Alli
  Harry Kane
  Neymar
  Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com