កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho លែង​ចង់​ទិញ Bale ព្រោះ​គេ​មិន​និយាយ​រក​ខ្លួន​
25, Jul 2017 , 4:57 pm        
រូបភាព
​នេះ​គឺជា​ពេលដែល​លោក Jose Mourinho ខឹងសម្បារ​យ៉ាងខ្លាំង​ទៅនឹង Gareth Bale ដោយ​លើកឡើងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​វេ​លស៍​រូបនេះ​មិន​និយាយ​រក​ខ្លួន និង​ព្រម​ទាំ​បញ្ចប់​ការចង់បាន​រូបគេ​មកកាន់​ទឹកដី Old Trafford ថែមទៀត​។​



​នៅក្រោយ​ការប្រកួត​ពាន International Champions Cup កាលពី​ថ្ងៃទី​២៤ ខែកក្កដា រវាង​ក្រុម Manchester United និង​ក្រុម Real Madrid ក្នុង​កីឡដ្ឋាន Levi's ទីក្រុង Santa Clara សហរដ្ឋអាមេរិក ទូរទស្សន៍​អេ​ស្ប៉ា​ញ​បានបញ្ជាក់​ពីស​ម្តី​របស់ Mourinho ថា​មិនអាច​ទិញ Bale ទេ ព្រោះ​គេ​មិន​និយាយ​ចូល​ខ្ញុំ​។​



​កន្លងទៅ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ បានបង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​ដោយ​ចង់បាន​ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ​មក​ចូលរួម​ជាមួយ Manchester United នៅ​រដូវ​កាល​ថ្មី​ខាងមុខនេះ​។ ប៉ុន្តែ​ក្រោយមក​ក៏បាន​ប្រកាស​បញ្ចប់​ការចង់បាន​អតីត​សមាជិក​ក្រុម Spurs នេះ​វិញ​។​

​នៅ​មុនពេល​ការប្រកួត​ចាប់ផ្តើម  អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម វ័យ​៥៤​ឆ្នាំ បាន​ឈរ​រង់ចាំ​ស្វាគមន៍​កីឡាករ​របស់ Real Madrid ជាច្រើន​នាក់​ដែល​លោក​ធ្លាប់​ដឹកនាំ​កាល​នៅ​កាន់តំណែង​នៅ​ទីនោះ​។ តែ​នៅពេល Bale ដើរមក​ដល់ Mourinho បាន​ចាប់ដៃ និង​អោន​ខ្សិ​បដា​ក់​ត្រចៀក​ថា​៖«​ខ្ញុំ​មិនអាច​ទិញ​អ្នក​បានទេ ព្រោះ​អ្នក​មិន​និយាយ​រក​ខ្ញុំ​»៕





Tag:
 ​បាល់ទាត់​
  Jose Mourinho
  Gareth Bale
© រក្សាសិទ្ធិដោយ thmeythmey.com