អន្តរជាតិ
រុស្ស៊ី​៖« កូរ៉េខាងជើង​ត្រូវការ​ពេល​វែង​ទៀត ទម្រាំ​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​»
31, Jul 2017 , 10:19 pm        
រូបភាព
រូបភាព៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov (Sputnik)
រូបភាព៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov (Sputnik)
ដោយ: ថ្មីៗ
​អ្នកការទូត​រុស្ស៊ី​បាន​លើកឡើងថា វា​នៅពេល​វែងឆ្ងាយ​ណាស់ ទម្រាំ​កូរ៉េ​ខាង​ខាងជើង​បំពាក់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឆ្លង​ទ្វីប​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន ហើយ​គេ​ក៏​មិនគួរ​បន្ត​និយាយ​បំ​ភ្លើ​ស​ពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​កូរ៉េខាងជើង​ដែរ​។ ខណៈដែល​កូរ៉េខាងជើង​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជា​បន្តបន្ទាប់ និង​គំរាម​បាញ់​កម្ទេច​អាមេរិក​ផង​។



​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Ryabkov បាន​ថ្លែង​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន ABC នៅ​សប្តាហ៍​នេះ​ថា កូរ៉េខាងជើង​ត្រូវការ​ពេល​យូរ​ទៀត​ទម្រាំ​គេ​អាច​ផលិត​និង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​បាន ហើយ​គេ​ក៏​មិនគួរណា​បន្ត​ព្យាយាម​បំប៉ោង​ស្ថានការណ៍ និង​បំ​ភ្លើ​ស ព័ត៌មាន​ពាក់ព័ន្ធ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ចំពោះ​ពិភពលោក​ដែរ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​៖« ខ្ញុំ​គិតថា វា​នៅសល់​ច្រើន​ឆ្នាំ​ទៀត​ទម្រាំ​យើង​អាច​ឃើញ​កូរ៉េខាងជើង​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​។ អ្វីដែល​គេ​កំពុង​បាញ់​សាកល្បង​នេះ​គឺជា​ឧបករណ៍​កម្រិត​ទាប​បំផុត​មួយ ហើយ​អ្វីដែល​សំខាន់​វា​មានភ្ជាប់​ជាមួយ​ខ្សែភ្លើង​ច្រើន ហើយ​ត្រូវ​ប្រើ​ឧបករណ៍​ផ្សេងទៀត​ជាច្រើន​នៅ​ជុំវិញ​នោះ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ទៅ កូរ៉េខាងជើង​មិនទាន់​អាច​យក​អាវុធ​ទាំងនោះ​បំពាក់​លើ​មី​ស៊ី​ល​របស់ខ្លួន​បានឡើយ​»​។​

​បន្ថែម​ពី​ការ​លើកឡើងថា កូរ៉េខាងជើង​នៅ​មិនមាន​លទ្ធភាព​ផលិត​អាវុធ​នុយ​ក្លែ​រ អនុរដ្ឋមន្ត្រី​ការបរទេស​រូបនេះ​បាន​អះ​អា​ថា ខ្លួន​ក៏​ចង់ឃើញ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ដូច​អាមេរិក​ដែរ​។ ប៉ុន្តែ​រុស្ស៊ី​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​ដែល​សម​រម្យ សមស្រប និង​មិន​ចាត់ទុក​កូរ៉េខាងជើង​ទាំងមូល​ប្រៀបដូចជា​បី​សាច​ឡើយ​។​

«​យើង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ពិភាក្សាគ្នា​ពាក់ព័ន្ធ​សេចក្តីព្រាង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​នឹងមាន​បន្ថែម​ចំណាត់​ជា​ដុំកំភួន​ផ្សេងទៀត ហើយ​យើង​ក៏​ត្រៀមខ្លួន​រួចរាល់​ដែល​ដើម្បី​ចាត់វិធានការ​។​ប៉ុន្តែ​ដំណោះស្រាយ​នេះ​គួរតែ​មិន​ភ្ជាប់​វិធាន​ការដែល​ហាមឃាត់​សកម្មភាព​ខុសច្បាប់​រប​ស់​កូរ៉េខាងជើង​ពាក់ព័ន្ធ​ការផលិត​អាវុធ​និង​អភិវឌ្ឍ​មី​ស៊ី​ល​ជាមួយ​ដង្ហើម​សេដ្ឋកិច្ច​ប្រទេស​ទាំងមូល​ឡើយ​»​។ លោក Sergey Ryabkov បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​

​អ្នកការទូត​ជាន់ខ្ពស់​រូបនេះ​ជឿជាក់ថា អាមេរិក និង​រុស្ស៊ី​ប្រហែលជា​អាច​រក​ដំណោះស្រាយ​បាន​សមស្រប​សម្រាប់​ឆ្លើយតប​នឹង​បញ្ហា​នេះ​។ ហើយ​លោក​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ពាក់ព័ន្ធ​បញ្ហា​កើតឡើង​ឧបទ្វីប​កូរ៉េ រុស្ស៊ី​ក៏​បារម្ភ​ខ្លាំងជាងគេ​ដែរ​ព្រោះ​កូរ៉េខាងជើង​ក៏​ស្ថិតនៅ​កៀក​រុស្ស៊ី​ដែរ​៕


Tag:
 កូរ៉េខាងជើង​
 ​ រុស្ស៊ី​
  Sergey Ryabkov
© រក្សាសិទ្ធិដោយ thmeythmey.com