កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​-​ប៉េតង់​៖ វាយ​គូ​ចម្រុះ​កម្ពុជា​ប្រជែង​យក​មេដាយមាស​ជាមួយ​ថៃ​នៅ​ម៉ោង​២​រសៀល​នេះ​
28, Aug 2017 , 11:45 am        
រូបភាព
កីឡាការិនី ដួង ឌីណា និងកីឡាករ សៅ សុភារ៉ាន់ នាការប្រកួតជម្រុះកន្លងមក។ រូបថត NOCC
កីឡាការិនី ដួង ឌីណា និងកីឡាករ សៅ សុភារ៉ាន់ នាការប្រកួតជម្រុះកន្លងមក។ រូបថត NOCC
ដោយ: រួបរួម
​កីឡាការិនី ដួង ឌី​ណា និង​កីឡាករ សៅ សុភា​រ៉ា​ន់ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ថៃ ដែលមាន​កីឡាការិនី Aumpawan Suwannaphruk និង កីឡាករ Sarawut Sriboonpeng នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​នៅ​ទីលាន Petanque Arena នៅ​ក្រុង​គួ​ឡា​ឡាំ​ពួរ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ វេលា​ម៉ោង​២​រសៀល​នេះ​។​



​នា​ការប្រកួត​ជម្រុះ ឌី​ណា និង​សុភា​រ៉ា​ន់ បាន​យកឈ្នះ​ក្រុម​ឥណ្ឌូណេស៊ី ១១-៩ ឈ្នះ​ហ្វីលីពីន ១៣-១ ប៉ុន្តែ​ចាញ់​ក្រុម​ថៃ​មួយ​នេះ​ក្នុង​លទ្ធផល ១៣-០ ។ សម្រាប់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ឌី​ណា និង​សុភា​រ៉ា​ន់ យកឈ្នះ​ក្រុម​ឡាវ ក្នុង​លទ្ធផល ១៣-៨ ខណៈ​ថៃ យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ១៣-២ ។​

​កម្ពុជា ព្យាយាម​រក​មេដាយមាស​ទី​២​លើ​ប្រភេទ​កីឡា​ប៉េតង់ ក៏ដូចជា​បង្កើត​មេដាយមាស​សម្រាប់​ក្រុម​កម្ពុជា​ទាំងមូល បន្ទាប់ពី​កីឡាការិនី កែ ឡេង និង​កីឡាការិនី អ៊ុក ស្រីមុំ ទទួលបាន​លើ​វិញ្ញាសា​វាយ​គូ​នារី​៕


Tag:
 SEA Games 2017
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com