ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា​៖ CPP ៧៩ ហ៊្វុនស៊ិនប៉ិច​៤១ សញ្ជាតិ​កម្ពុជា​២ និង​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​១
27, Nov 2017 , 6:53 pm        
រូបភាព
រូបខាងមុខពីស្តាំទៅឆ្វេង៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ លោក សេង សុខេង និងលោក ហួន រាជចំរើន។ រូបថតហ្វេសប៊ុកសម្តេច ហេង សំរិន
រូបខាងមុខពីស្តាំទៅឆ្វេង៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ លោក សេង សុខេង និងលោក ហួន រាជចំរើន។ រូបថតហ្វេសប៊ុកសម្តេច ហេង សំរិន
ដោយ: រួបរួម
​នា​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៦៨​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ បាន​៥៥​អាសនៈ ប៉ុន្តែ​ក្រោយ​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា គ្មាន​ទៀតឡើយ​តំណាងរាស្ត្រ CNRP ព្រោះ​អាសនៈ​ទាំងនោះ ត្រូវបាន​បែងចែក​ទៅ​ឲ្យ​បក្ស​៦​ផ្សេងទៀតរួចទៅហើយ​។​--
 
​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​សំឡេងគាំទ្រ​ជិត​៣​លាន​សំឡេង ស្មើនឹង​៤៤.៤៦​ភាគរយ​ពី​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៣ បាន​បាត់បង់​កៅអី​ទាំង​៥៥​របស់ខ្លួន​ទាំងស្រុង ដោយសារតែ​តុលាការ​កំពូល​ប្រកាស​សាលដីកា​រំលាយ ក្រោម​បទ​ចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​។​
 
​ក្រោយ​ការប្រកាស​សាលដីកា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានធ្វើ​ការបែងចែក​កៅអី​ទាំង​៥៥​ទៅ​ឲ្យ​គណបក្ស​ដែល​បាន​ចូលរួម ដោយ​សំឡេងគាំទ្រ​ដែល​គណបក្ស​ទាំងនោះ​ទទួលបាន​ពី​ការបោះឆ្នោត សរុប គឺ​ក្រោម​៥​ភាគរយ​។​
 
​គណបក្ស​ដែល គ​.​ជ​.​ប ប្រកាសថា ទទួលបាន​កៅអី​របស់ CNRP មាន ៤១​សម្រាប់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៦​សម្រាប់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៥​សម្រាប់​គណបក្ស​ខ្មែរ​ឈប់​ក្រ ២​សម្រាប់​គណបក្ស​សញ្ជាតិ​កម្ពុជា និង​១​សម្រាប់​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​
 
​ហ្វ៊ុនស៊ិនប៉ិច​ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណ​ឫទ្ធ សញ្ជាតិ​កម្ពុជា​របស់លោក សេង សុ​ខេង និង​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែលមាន​លោក ហួន រាជ​ចំរើន ជា​ប្រធាន បានប្រកាស​ទទួលយក​តាម​លក្ខខណ្ឌ​របស់​គ​.​ជ​.​ប ខណៈ​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ខ្មែរ​ឈប់​ក្រ​បដិសេធ​។​
 
​បន្ទាប់ពី​សភា បានប្រកាស​សុពលភាព​សមាជិក​ជំនួស​៤៤​រូប​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែវិច្ឆិកា គ​.​ជ​.​ប បានចេញ​សេចក្តីជូនដំណឹង​ទាក់ទង​នឹង​ការបែងចែក​អាសនៈ​១១​បន្ថែមទៀត ដែល​បក្ស​ពីរ​បដិសេធ ដោយ​កៅអី​ទាំងនោះ បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​។​
 
​ដូច្នេះ​សមាជិកសភា​ដែល​ត្រូវ​បន្ត​រហូតដល់​បញ្ចប់​នីតិកាល​ទី​៥​នេះ មាន ៧៩​រូប​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤១​អង្គ​/​រូប​ពី​ហ្វ៊ុនស៊ិនប៉ិច ២​រូប​ពី​សញ្ជាតិ​កម្ពុជា​និង​១​រូប​ពី​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ ខេត្ត​ដែល​ត្រូវមាន​តំណាងរាស្ត្រ​ថ្មី​រួមមាន បន្ទាយមានជ័យ (​ហ្វ៊ុនស៊ិនប៉ិច​២) បាត់ដំបង (​ហ្វ៊ុនស៊ិនប៉ិច​២ ប្រជាជន​កម្ពុជា​១) កំពង់ចាម (​ហ្វ៊ុនស៊ិនប៉ិច​៦ ប្រជាជន​កម្ពុជា​៣ សញ្ជាតិ​កម្ពុជា​១) កំពង់ឆ្នាំង (​ហ្វ៊ុនស៊ិនប៉ិច​២) កំពង់ស្ពឺ (​ហ្វ៊ុនស៊ិនប៉ិច​៣) កំពង់ធំ (​ហ្វ៊ុនស៊ិនប៉ិច​៣) កំពត (​ហ្វ៊ុនស៊ិនប៉ិច​៣) កណ្តាល (​ហ្វ៊ុនស៊ិនប៉ិច​៣ ប្រជាជន​កម្ពុជា​២ ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​១) ក្រចេះ (​ហ្វ៊ុនស៊ិនប៉ិច​១) ភ្នំពេញ (​ហ្វ៊ុនស៊ិនប៉ិច​៤ ប្រជាជន​កម្ពុជា​៣) ព្រៃវែង (​ហ្វ៊ុនស៊ិនប៉ិច​៣ ប្រជាជន​កម្ពុជា​២ សញ្ជាតិ​កម្ពុជា​១) ពោធិ៍សាត់ (​ហ្វ៊ុនស៊ិនប៉ិច​១) សៀមរាប (​ហ្វ៊ុនស៊ិនប៉ិច​២) ស្វាយរៀង (​ហ្វ៊ុនស៊ិនប៉ិច​២) តាកែវ (​ហ្វ៊ុនស៊ិនប៉ិច​៤)​។​
 
​នេះ​ជា​បញ្ជីរាយនាម​តំណាងរាស្ត្រ​ថ្មី​ចំនួន​៤៤​នាក់ ខណៈ​១១​នាក់​ទៀត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មិនទាន់​ផ្សាយ​ជា​ផ្លូវការ​ឡើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៧ ខែវិច្ឆិកា​)

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤១​រូប​៖
១. លោក ហេង ចាន់ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​
២. លោក ផន ចន្ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​
៣. លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​
៤. លោក អ៊ូ ឡុង​ឌី តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​
៥. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
៦. លោក យូ ហុកគ្រី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
៧. លោក យ៉ង់ សារី​ម តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
៨. លោក ខាត់ ទីន តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
៩. លោក យិ​ម វៀន​ថន តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
១០. លោក ហុង ប៊ុន​ហ៊ាង តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
១១. លោក នុត សុខុម តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​
១២. លោក អ៊ុក ខុ​ត តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​
១៣. លោក ពៅ អៀង​គ្រី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​
១៤. លោក សោម ណា​រិន្ទ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​
១៥. លោក ឡុង ឬ​ទ្ធី​យ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​
១៦. លោក នាង ចាន់​ណាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​
១៧. លោក ស៊ន់ សេក តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​
១៨. លោក ប៉ុន ណា​រ៉ែ​ន តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​
១៩. លោក សៅ រ៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត​
២០. លោក កៅ ល្អ​ប្រពៃ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត​
២១. លោក ទេព វាសនា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត​
២២. លោក ច័ន្ទ ន​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​
២៣. លោក យ៉ាន់ សោ​គុណ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​
២៤. លោក អាំង សំបូរ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​
២៥. លោក វ៉ោ​ន សា​ហាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តក្រចេះ​
២៦. លោក ឆឹង ចំរើន តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៧. លោក ផាន់ សិទ្ធី តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៨. លោកស្រី កង បូរាណ តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៩. លោក សុខ ច័ន្ទ​ក្រិ​ស្នា តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
៣០. លោក សាយ ហាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​
៣១. លោក រស់ សា​ផន តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​
៣២. លោក ថាវ គឹម​ឡុង តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​
៣៣. លោក អ៊ា ឃី​ម៉េង តំណាងរាស្ត្រ​មណ្ឌល​ខេត្តពោធិ៍សាត់​
៣៤. លោក យឹម សា​វី តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​
៣៥. លោក វ៉ាន់ សុផាន់​ណា តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​
៣៦. លោក យោគ ស៊ីថុន តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​
៣៧. លោក ឈឿន តែមួយ តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​
៣៨. លោក ចាប ញ៉ាលីវុធ តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៣៩. លោក គឹ​ង សំណាង តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៤០. លោក អ៉ី ជឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៤១. លោក សំ វុ​ឌ្ឍី តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
 
​គណបក្ស​សញ្ជាតិ​កម្ពុជា ២​រូប​៖ 
១. លោក សេង សុ​ខេង តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
២. លោក គ​ង្គ សាវ៉ន តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​
 
គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មាន១រូប៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com