ជាតិ
សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​នៅ​ម្តុំ​វត្តភ្នំ​!
22, Dec 2017 , 8:39 pm        
រូបភាព
ដោយ:
​សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ប្រគំ​តន្ត្រី និង​បាញ់​កាំជ្រួច អបអរសាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧ ឈានចូល​ឆ្នាំ​២០១៨ នៅលើ​មហាវិថី​ព្រះ​នរោត្តម នៅមុខ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន (​ខាងត្បូង​ជិត​វត្តភ្នំ​) នៅ​ថ្ងៃអាទិត្យ​ទី​៣១​ខែធ្នូ​។​



​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ចុះ​ថ្ងៃទី​២២​ខែធ្នូ បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​បញ្ចៀស​ការកកស្ទះ​នៅ​តំបន់​ជុំវិញ​កន្លែង​ប្រារព្ធ​កម្មវិធី អាជ្ញាធរ​សូម​ធ្វើការ​បញ្ចៀស និង​បិទ​សកម្មភាព​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​តាម​ទីតាំង​ប្រារព្ធ​ពិធី ចាប់ពី​ល្ងាច​ថ្ងៃទី​៣០​ខែធ្នូ រហូតដល់​ចប់​កម្មវិធី​៕
 


Tag:
 ឆ្លង​ឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com