កីឡាអន្តរជាតិ
អន្តរជាតិ
Amir Khan ឡើង​វាយ​ជាមួយ Phil Lo Greco នៅ​ថ្ងៃទី​២១ ខែមេសា​
31, Jan 2018 , 7:59 am        
រូបភាព
ដោយ: រួបរួម
​កីឡាករ​ប្រដាល់​អង់គ្លេស Amir Khan នឹង​ឡើង​វាយ​ជាមួយ​កីឡាករ​កាណាដា Phil Lo Greco នៅ​សង្វៀន Liverpool Echo Arena នា​ថ្ងៃទី​២១ ខែមេសា ខាងមុខនេះ​។ វា​ជាការ​បង្ហាញខ្លួន​លើកដំបូង​ផងដែរ​សម្រាប់ Khan នា​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​។​



Khan អាយុ​៣១​ឆ្នាំ បាន​ចាញ់ Saul Alvarez ក្នុងការ​ប្រជែង​ខ្សែក្រវាត់ WBC ទម្ងន់​ម​ធ្ម​មកា​លពី​ខែឧសភា ឆ្នាំ​២០១៦ ។ Khan ឈ្នះ​៣១​លើក និង​ចាញ់​៤​លើក​ក្នុង​ការប្រកួត​៣៥​លើក​ក្នុង​អាជីព​របស់ខ្លួន ខណៈ Lo Greco អាយុ​៣៣​ឆ្នាំ ធ្លាប់​ប្រកួត​៣១​លើក ដោយ​ឈ្នះ​២៨​លើក និង​ចាញ់​៣​លើក​។​

​យោងតាម BBC កីឡាករ Amir បាន​លើកឡើងថា គូប្រជែង​របស់ខ្លួន នឹង​ប្រឹងប្រែង​គ្រប់បែបយ៉ាង​ដើម្បី​ជ័យជម្នះ ប៉ុន្តែ​គេ​ក៏​មិនអាច​បន្ធូរដៃ​នោះឡើយ​។​

Khan មានប្រៀប​សម្រាប់​ការប្រកួត​នៅ​ទឹកដី​កំណើត​របស់ខ្លួន ខណៈ Lo Greco រំពឹងថា ខ្លួន​នឹង​បង្ហាញ​ភាព​អស្ចារ្យ​នៅលើ​សង្វៀន​ក្នុង​ចក្រភព​អង់គ្លេស​ជា​លើកដំបូង​បំផុត​៕


Tag:
 ប្រដាល់​
  Amir Khan
  Phil Lo Greco
© រក្សាសិទ្ធិដោយ thmeythmey.com