អន្តរជាតិ
ម៉ាឡេស៊ី​៖ បុរស​លក់​គ្រឿងអលង្ការ​អន​ឡាញ​ម្នាក់​ត្រូវ​ចោរប្លន់ ក្រោយ Live វីដេអូ​
02, Feb 2018 , 10:03 am        
រូបភាព
ដោយ: ធីតា
​ចោរ​ប្រដាប់អាវុធ​បីនាក់ បាន​ចូល​ប្លន់​នៅ​ហាង​លក់​គ្រឿងអលង្ការ​មួយកន្លែង​កាលពី​ចុងខែ​មករា កន្លងមក បន្ទាប់ពី​បុរស​ម៉ាឡេស៊ី​ដែលជា​ម្ចាស់​ហាង បាន​ថត Live វីដេអូ តាម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ផលិតផល​គ្រឿងអលង្ការ​របស់ខ្លួន​។



​លោក Mohd Irfan Abdullah អាយុ​២៦​ឆ្នាំ បាន​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅ​ជា​ន់ទី​ពីរ​នៃ​អគារ​ដែល​ខ្លួន​ប្រកប​របរ​លក់​គ្រឿងអលង្ការ សម្លៀកបំពាក់ និង​ផលិតផល​កែ​សម្ផស្ស តាម​អន​ឡាញ​។ ជើង​របស់លោក​រងរ​បួស​ជា​ទម្ងន់ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដែល​ស្ថិតនៅ​ក្រុង Kota Baru រដ្ឋ Kelantan​។​

​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Bernama លោក Mohd Irfan ត្រូវបាន​ចោរ​បីនាក់ ដែល​បិទមុខ ចូលទៅ​ប្លន់​យក​គ្រឿងអលង្ការ និង​លុយ​មួយចំនួន ដោយ​ពួកគេ​បាន​បាញ់​ជនរងគ្រោះ ហើយ​ចាក់សោរ​គាត់​នៅក្នុង​បន្ទប់​។​

​របាយការណ៍​បាន​បង្ហាញថា ក្រុមចោរ​យកបាន អលង្ការ​ដែលមាន​តម្លៃ​សរុប​១៥០ ០០០​រីង​ហ្គី​ត (​ជិត​៤​ម៉ឺន​ដុល្លារ​អាមេរិក​) និង​លុយ​សុទ្ធ​ចំនួន​៨០០០​រីង​ហ្គី​ត (​ជាង​២០០០​ដុល្លារ​អាមេរិក​)៕


Tag:
 ទំនិញ​អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com