អន្តរជាតិ
កូនប្រុស​ច្បង​លោក ហ្វី​ដែល កា​ស្ត្រូ សម្លាប់ខ្លួន ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត​
02, Feb 2018 , 2:35 pm        
រូបភាព
លោក Fidel Castro Diaz-Balart កូនប្រុសច្បងរបស់លោក Fidel Castro។ រូបថត៖ AFP
លោក Fidel Castro Diaz-Balart កូនប្រុសច្បងរបស់លោក Fidel Castro។ រូបថត៖ AFP
ដោយ: ថ្មីៗ
​លោក Fidel Castro Diaz-Balart កូនប្រុស​ច្បង​របស់លោក Fidel Castro (​ហ្វី​ដែល កា​ស្ត្រូ​) បិតា​បដិវត្ត​គុយបា បានបញ្ចប់​ជីវិត​ខ្លួនឯង​ក្នុង​អាយុ​៦៨​ឆ្នាំ បន្ទាប់ពី​ទទួល​ការព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​អស់​រយៈពេល​ជាច្រើន​ខែ​។ នេះ​បើតាម​ការផ្សាយ​របស់​ប​ណ្តា​ញ​ព័ត៌មាន​រដ្ឋ​គុយបា​។​



«​លោក Diaz-Balart ដែល​ស្ថិតក្រោម​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក បានសម្លាប់​ខ្លួន ក្រោយ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ដ៏​ធ្ងន់ធ្ងរ​»​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Cubadebate នា​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

​លោក Diaz-Balart ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា «Fidelito»  ពីព្រោះ​លោក​មានមុខមាត់​ដូច​ឪពុក​របស់ខ្លួន​។ ម្តាយ​របស់លោក គឺ​អ្នកស្រី Mirta Diaz-Balart ភរិយា​ទី​១ ដែល​លោក Fidel Castro បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​១៩៤៨ មុននឹង​លែងលះ​នៅ​ឆ្នាំ​១៩៥៥ ។​

​លោក Diaz-Balart ជា​កូនច្បង​ក្នុងចំណោម​កូន​១១​នាក់​របស់​បិតា​បដិវត្ត​គុយបា ។ លោក Fidel Castro បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​អាយុ​៩០​ឆ្នាំ​៕

Tag:
 គុយបា​
© រក្សាសិទ្ធិដោយ thmeythmey.com