អន្តរជាតិ
អង្គការ UNICEF៖ សង្គ្រាម និង​គ្រោះមហន្តរាយ​ផ្សេងៗ​បង្ក​ឲ្យ​មនុស្ស​វ័យក្មេង​ជិត​៦០​លាន​នាក់​ធ្លាក់​ក្នុង​អន​ក្ខ​រ​ភាព​
02, Feb 2018 , 7:59 pm        
រូបភាព
សិស្ស​រៀន​ដោយ​មាន​ជំនួយ​ម៉ាស៊ីន tablet ដែល​ផ្តល់​ដោយ​អង្គការ UNICEF នៅ​ក្នុង​សាលា​មួយ​នៅ​ក្នុង​ក្រុង Baigai ប្រទេស​កាមេរូន កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ ចែករំលែក
សិស្ស​រៀន​ដោយ​មាន​ជំនួយ​ម៉ាស៊ីន tablet ដែល​ផ្តល់​ដោយ​អង្គការ UNICEF នៅ​ក្នុង​សាលា​មួយ​នៅ​ក្នុង​ក្រុង Baigai ប្រទេស​កាមេរូន កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ ចែករំលែក
ដោយ: VOA
​អង្គការ UNICEF បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​វ័យក្មេង​ចំនួន​ជិត​៦០​លាន​នាក់ ដែល​រស់នៅក្នុង​ប្រទេស​នានា​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម ឬ​គ្រោះធម្មជាតិ គឺជា​អន​ក្ខ​រ​ជន ហើយ​ថា​ថវិកា​បន្ថែមទៀត​ត្រូវការ​ចាំបាច់​ដើម្បី​ជួយ​ដល់​វិស័យ​អប់រំ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ទាំងនេះ​។​



​អង្គការ UNICEF បាន​រកឃើញថា​ជិត​៣០​ភាគរយ​ក្នុងចំណោម​មនុស្ស​ដែលមាន​អាយុ​ចន្លោះ​ពី​១៥ ទៅ​១៩​ឆ្នាំ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​មាន​គ្រោះអាសន្ន គឺជា​អន​ក្ខ​រ​ជន ហើយ​ពួកគេ​ទាំងនោះ​គឺជា​មនុស្ស​ប្រុស​ស្រី​វ័យក្មេង​។ អង្គការ​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ៣៣​ភាគរយ​នៃ​ក្មេងស្រី​ទាំងនោះ មិនបាន​ចូលរៀន​តាំងពី​ថ្នាក់បឋមសិក្សា បើ​ធៀប​ទៅនឹង​ក្មេងប្រុស​មាន​ចំនួន​២៤​ភាគរយ​។​

​នាយក​អង្គការ UNICEF លោកស្រី Henrietta Fore ថ្លែងថា​ស្ថិតិ​ដែល​បាន​រកឃើញ​នេះ​
«​គឺជា​ការ​ក្រើនរំឭក​ពី​ផលប៉ះពាល់​នៃ​សោកនាដកម្ម​ទៅលើ​ការសិក្សា​របស់​កុមារ អនាគត​របស់​ពួកគេ ស្ថិរភាព និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ពួកគេ និង​សង្គម​»​។​

​ទី​ភ្នា​ក់ត​ស៊ូ​មតិ​ដើម្បី​កុមារ​អំពាវនាវ​ស្វែងរក​ថវិកា​បន្ថែម សម្រាប់​ជួយ​ដល់​កម្មវិធី​អប់រំ ជាពិសេស​នៅ​អំឡុងពេល​មាន​វិបត្តិ​មនុស្សធម៌​នេះ​។ ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹងថា ៣.៦​ភាគរយ​នៃ​មូលនិធិ​ជំនួយ​មនុស្សធម៌ ត្រូវបាន​ទុក​បម្រុង​សម្រាប់​កម្មវិធី​អប់រំ​ដល់​មនុស្ស​វ័យក្មេង​ដែល​កំពុង​រស់នៅក្នុង​ស្ថានភាព​អាសន្ន​។​

​នៅក្នុង​វេទិកា​ប្រចាំឆ្នាំ​អំពាវនាវ​រក​ថវិកា​ជំនួយ​មនុស្សធម៌​សម្រាប់​កុមារ ដែល​បានចាប់ផ្តើម​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ អង្គការ UNICEF បាន​អំពាវនាវ​រក​ថវិកា​

​ចំនួន​៩​រយ​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម និង​គ្រោះធម្មជាតិ​។ អង្គការ UNICEF ក៏បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្តល់ឱកាស​ដល់​កុមារ​ឲ្យ​ចូលរៀន និង​ជួយ​បង្កើត​កម្មវិធីសិក្សា​ពិសេស​សម្រាប់​អន​ក្ខ​រ​ជន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com