ខ្មែរ​ក្រហម
ជាតិ
គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​រម្លឹក​ខួប​អ្នកស្លាប់​ក្នុង​សម័យ​ប៉ុលពត ២០ឧសភា​
20, May 2013 , 8:51 am        
រូបភាព
លោក​កែប ជុតិមា​ដឹកនាំ​ប្រារព្ធ​ទិវា​២០​ឧសភា
លោក​កែប ជុតិមា​ដឹកនាំ​ប្រារព្ធ​ទិវា​២០​ឧសភា
ដោយ:
លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ដែល​ស្លាប់​នៅ​សម័យ​ខ្មែរក្រហម​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក។


២០ឧសភា​ធ្លាប់​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុកថា ជា​ទិវា​ចងកំហឹង​ប្រឆាំងនឹង​របប​ប្រល័យ​ពួជ​សាសន៍​ប៉ុល ពត។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​វិ​វត្ត​នៃ​ប្រទេស​កម្ពុជា ថ្ងៃ២០ឧសភា​ក៏ត្រូវ​បាន​ប្តូរ​មកជា ថ្ងៃ​រម្លឹក​ខួប​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​វិញ។

មនុស្ស​ជាង១០០០នាក់​បាន​ចូលរួម​នៅក្នុង​ពិធី​នេះ​ដោយ​មានការ​រាប់បាត្រ​ព្រះសង្ឃ២៧០អង្គ។ ដូចជា​រៀងរាល់ឆ្នាំ​ផងដែរ ក្នុង​ពិធី​នេះ មាន​ការអាន​វិយោគ​ថា ការសម្តែង​សិល្បៈ​ទាក់ទង​នឹង​ប្រវត្តិ​ដ៏​ឃោរឃៅ និង​ចលនា​រំដោះជាតិ៕




© រក្សាសិទ្ធិដោយ thmeythmey.com