ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុអ្វីខ្លះដែលអ្នកគួរតែញ៉ាំអាហារពណ៌លឿងឲ្យបានច្រើន
× ពណ៌លឿងគឺចង់សម្តៅទៅលើពណ៌របស់ព្រះអាទិត្យ។ តើអ្នកមានដឹងទេថា អាហារពណ៌លឿងអាចងាយនឹងមានក្នុងបន្លែនិងផ្លែឈើភាគច្រើនដែរទេ ប៉ុន្តែវាជាអាហារមានជីវជាតិច្រើនណាស់។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីមូលហេតុមួយចំនួនដែលអ្នកគួរតែព្យាយាមញ៉ាំអាហារពណ៌លឿងឲ្យបានច្រើន៖
ជួយបន្ថយការប្រឈមនឹងជំងឺបេះដូង
បន្លែ និងផ្លែឈើពណ៌លឿងភាគច្រើនផ្ទុកទៅដោយជាតិប៉ូតាស្យូម ដែលជាជាតិរ៉ែមួយប្រភេទត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា ជួយបញ្ចុះសម្ពាធឈាម។ ការដែលមានសម្ពាធឈាមឡើងខ្ពស់គឺមូលហេតុដ៏ចំបងមួយនៃជំងឺបេះដូង។ ដូច្នេះបើសិនជាអ្នកមិនអាចគ្រប់គ្រងការលើសសម្ពាធឈាមទេ នោះអ្នកទំនងជាងាយនឹងកើតជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលណាស់។ អាហារពណ៌លឿងក៏មានវីតាមីន C ដែលអាចបន្ថយចំនួនកូឡេស្តេរ៉ុលអាក្រក់បានដែរ។ គ្រូពេទ្យនិយាយថា ការដែលមានចំនួនកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមឡើងខ្ពស់គឺជាកត្តាប្រឈមនឹងជំងឺបេះដូងមួយផ្សេងទៀត។
កាត់បន្ថយការបង្ករោគ
បន្លែ និងផ្លែឈើដែលមានពណ៌លឿងគឺពិតជាផ្ទុកទៅដោយវីតាមីន Cមែន ហើយយើងទាំងអស់គ្នាក៏ដឹងហើយថា វាជាសារធាតុដ៏សំខាន់បំផុតក្នុងការថែរក្សាភាពរឹងមាំរបស់ប្រព័ន្ធភាពស៊ាំមនុស្សយើង។ បើសិនជា អ្នកងាយនឹងឆ្លងជំងឺដូចជា ផ្តាសាយ ចូរពិចារណាញ៉ាំអាហារពណ៌លឿងឲ្យបានច្រើនវិញទៅ ព្រោះវីតាមីន C ក្នុងអាហារទាំងនេះនឹងជួយភ្ញោចដល់កោសិកាប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងមេរោគបង្កជំងឺបាន។
ធ្វើឲ្យអ្នកមើលទៅកាន់តែនៅក្មេង និងស្រស់ស្អាត
អាហារពណ៌លឿងពិតជាអាហារដែលគួរឲ្យស្រឡាញ់។ តើអ្នកមានដឹងទេថា វាមើលទៅគួរឲ្យចាប់អារម្មណ៍ទេ? បន្លែនិងផ្លែឈើទាំងនេះបូករួមនឹងពណ៌របស់វាទៀតអាចជួយថែរក្សាសុខភាពរបស់ស្បែក ព្រមទាំងមើលទៅនៅក្មេង និងស្រស់ស្អាត ដោយសារតែវីតាមីន C។
បន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង
ភាគច្រើននៃបន្លែ និងផ្លែឈើដែលមានពណ៌លឿងចាំងគឺមានជាតិកាលស្យូមដែរ។ មនុស្សគ្រប់គ្នាប្រាកដជាដឹងថា កាលស្យូមគឺជាជាតិរ៉ែមួយប្រភេទដែលសំខាន់សម្រាប់ថែរក្សាឆ្អឹងឲ្យនៅរឹងមាំ។ ដូច្នេះ ការញ៉ាំអាហារពណ៌លឿងច្រើនអាចជួយបន្ថយការប្រឈមនឹងជំងឺពុកឆ្អឹងបាន ជាពិសេសបើសិនជាអ្នកហាត់ប្រាណទៀងទាត់ដែរ។
រក្សាភ្នែកឲ្យមានសុខភាពល្អ និងភាពមើលឃើញច្បាស់របស់ភ្នែក
មានបន្លែនិងផ្លែឈើពណ៌លឿងច្រើនណាស់ដែលផ្ទុកទៅដោយអង់ទីអុកស៊ីដង់ពីរប្រភេទដែលត្រូវបានគេស្គាល់ថាមានប្រយោជន៍យ៉ាងពិសេសចំពោះភ្នែក នៅគឺ Lutein និង Zeaxanthin។ យោងទៅតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា សារធាតុទាំងពីរនេះអាចជួយឲ្យភ្នែកមើលឃើញច្បាស់ ជួយការពារពីតម្រូវការនៃការប្រើប្រាស់វ៉ែនតា និងជំងឺភ្នែកបានយ៉ាងច្រើនទៀតផង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com