ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើ​បែបណា អាច​ការពារ​កូន​មិន​ឲ្យ​ក្អួត​ពេល​បៅ​ទឹកដោះគោ​?
07, Apr 2018 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​កូន​ក្អូ​ត​ពេល​កំពុង​បៅ​ទឹកដោះគោ អ្នក​អាច​អនុវត្តតាម​វិធី​ខាងក្រោម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
1.    អ្នក​គួរតែ​ជ្រើសរើស​ដប​ទឹកដោះគោ​ដែលមាន​ក្បាល​វា​មិនធំ​ពេក ហើយក៏​មិនតូច​ពេក ទើប​កូន​មិន​ងាយ​ក្អួត​ពេលដែល​គេ​បៅ​ទឹកដោះគោ​ម្តងៗ​។ វា​នឹង​អាចធ្វើ​ឲ្យ​កូនបៅ​ដោយ​សុវត្ថិ​ភាពជា​មិនខានឡើយ​។​
 
2.    អ្នក​មិនគួរ​ទុក​ឲ្យ​កូន​ឃ្លាន​ខ្លាំង​ទើប​ឲ្យ​គេ​បៅ​នោះទេ ព្រោះ​នៅពេលដែល​គេ​ឃ្លាន​ខ្លាំង គេ​នឹង​អាច​បៅ​លឿន​។ នៅពេលដែល​កូនបៅ​លឿន​ជ្រុល​ពេក នឹង​អាចធ្វើ​ឲ្យ​គេ​ក្អួត​បាន​ក្រោយ​ពេលដែល​បៅ​រួច​។​
 
3.    ក្រោយ​ពេលដែល​កូនបៅ​រួច អ្នក​អាច​គោះ​ខ្នង​គេ​ថ្នម ដើម្បី​អាច​ចៀស​ពី​ការ​ក្អួត​ក្រោយពេល​បៅ​រួច​។​
 
4.    ក្រោយ​ពេលដែល​កូនបៅ​រួច អ្នក​អាចដាក់​កូន​បញ្ឈរ​ចំនួន​ពី​២០​ទៅ​៣០​នាទី ជាពិសេស មិនគួរ​លេង​ជាមួយ​កូន​ទេ ទើប​មិន​ធ្វើ​ឲ្យ​កូន​ក្អួត​ក្រោយ​ពេលដែល​បៅ​ឆ្អែត​រួច​។ ដូចនេះ អ្នក​អាច​សាកល្បង​អនុវត្ត​វិធី​ទាំងឡាយ​ខាងលើនេះ​បាន នោះ​កូន​អ្នក​មិន​អាចមាន​សុខភាព​ល្អជា​មិនខានឡើយ​៕

ផ្ដល់សិទ្ធដោយ៖www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com