ពីនេះ ពីនោះ
ព័ត៍មានសុខភាព
៦​ក្បាច់​នេះ ធ្វើ​ឲ្យ​ស្នេហា​អ្នក​ផ្អែមល្ហែម​
07, Apr 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ឲ្យ​ស្នេហា​អ្នកមាន​លក្ខណៈ​ផ្អែមល្ហែម អ្នក​អាច​អនុវត្តតាម​វិធី​ទាំង​៦​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
1.    មិន​ថា​អ្នក​កើត​ក្នុង​ត្រកូល​អ្នកមាន ឬ​ក្រ​ទេ អ្នក​គួរតែ​រៀន​ចេះ​កសាង​គំនិត​ដូចគ្នា ដោយមាន​ចំណាប់អារម្មណ៍​ដូចគ្នា ទើប​អ្នក​អាច​ដើរ​ទៅមុខ​ជាមួយគ្នា​បាន​។​
 
2.    អ្នក​គួរតែ​រៀន​ចេះ​ធ្វើ​ឲ្យ​គូស្នេហ៍​អ្នក​សើច ដោយ​សើច​ទាំងអស់គ្នា ទើប​អ្នក​អាច​នៅ​ជាមួយគ្នា​ទទួលបាន​សុភមង្គល​។​
 
3.    អ្នក​គួរតែ​ធ្វើ​អ្វី​ប្លែកៗ​ជាមួយគ្នា​ឲ្យ​បាន​ច្រើន ទើប​មនោសញ្ចេតនា​អ្នក​មិន​ងាយ​ប្រែប្រួល ដោយ​អាច​រក្សា​សភាព​ផ្អែមល្ហែម​ដូចជា​ពេលដែល​ទើបតែ​ស្រឡាញ់គ្នា​អញ្ចឹង​។​
 
4.    អ្នក​គួរតែ​ធ្វើជា​គូស្នេហ៍​ដែល​ចេះ​យោគយល់​អធ្យាស្រ័យ​ដល់​គ្នា ទើប​បញ្ហា​ទាំងឡាយ​មិនអាច​បំផ្លាញ​ស្នេហា​អ្នក​យ៉ាង​ងាយ​។ ដូចនេះ មនោសញ្ចេតនា​អ្នកនឹង​អាច​រឹងមាំ​ខ្លាំង​ជាមិនខាន​ឡើយ​។​
 
5.    អ្នក​គួរតែ​រៀន​ចេះ​បន្ធូរ​អារម្មណ៍​នៅពេល​ដែលមាន​សម្ពាធ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្នេហា​អ្នក​។ បើ​អ្នកយក​កំហឹង​មក​ជះ​លើ​គូស្នេហ៍​អ្នក នោះ​អ្នក​ទាំងពីរ​នឹង​ងាយ​ដើរ​ដល់​ផ្លូវបំបែក​ជាមិនខាន​ឡើយ​។​
 
6.    អ្នក​អាច​កាន់​ដៃ​គ្នា​ដើរ​បាន ព្រោះ​វា​អាចជួយ​បង្កើន​មនោសញ្ចេតនា​អ្នក​ទាំងពីរ​នៅពេលដែល​សកម្មភាព​នេះ​កើតឡើង​។ ដូចនេះ អ្នក​អាច​សាកល្បង​តាម​វិធី​ទាំងឡាយ​ខាងលើនេះ ដើម្បី​ធ្វើ​ឲ្យ​មនោសញ្ចេតនា​អ្នក​ល្អ​ខ្លាំង​៕

ផ្ដល់សិទ្ធដោយ៖www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com