World Bank ថា សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន ៦,៩​ភាគរយ​ឆ្នាំនេះ តែ​អាច​ប្រឈម​ហានិភ័យ​ខ្លះ​

ជាតិ
សេដ្ឋកិច្ច
World Bank ថា សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន ៦,៩​ភាគរយ​ឆ្នាំនេះ តែ​អាច​ប្រឈម​ហានិភ័យ​ខ្លះ​
12, Apr 2018 , 4:41 pm         1259
រូបភាព
​ភ្នំពេញ​៖ ធនាគារពិភពលោក (World Bank) បាន​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​ថា​នឹងមាន​កំណើន ៦,៩​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ កើនឡើង​បន្តិច​ពី​ឆ្នាំ​២០១៧​ដែលមាន​កម្រិត ៦,៨​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ចុះផ្សាយ​នៅ​ថ្ងៃទី​១២​ខែមេសា របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ដែល​បាន​ព្យាករ​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។​


World Bank អះអាងថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​នៅតែ​រឹងមាំ​ក្នុង​ឆ្នាំ​២០១៨​នេះ ដែល​គាំទ្រ​ដោយ​ការបង្កើន​ចំណាយ​របស់​រដ្ឋាភិបាល និង​ស្ថានភាព​ពិភពលោក​ដែលមាន​ភាព​អំណោយផល រួមទាំង​តម្រូវការ​ខ្ពស់​ក្នុងប្រទេស​ជឿនលឿន​។

​តែ​កំណើន​នេះ​អាច​ប្រឈម​ហានិភ័យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទស្សនវិស័យ​ខាងលើនេះ​។ ហានិភ័យ​ទាំងនោះ​រួមមាន ការគំរាមកំហែង​ពី​ការអូសបន្លាយ​នៃ​ភាព​រីកចម្រើន​ដ៏​ខ្លាំងក្លា​នៃ​វិស័យ​សំណង់ និង​ភាពមិនប្រាកដប្រជា​ក្នុង​រដូវ​កាល​បោះឆ្នោត ព្រមទាំង​ការធ្លាក់ចុះ​ភាព​ប្រកួតប្រជែង​នៅ​បរទេស ខណៈ​ប្រាក់​ឈ្នួល​គោល​កើនឡើង​យ៉ាង​ឆាប់រហ័ស​។​

​ដោយឡែក​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាត​ទៅមុខ​ក្នុង​រយៈពេល​ខ្លី និង​មធ្យម អាច​នឹង​ថយចុះ​បន្តិច ទាប​ជាង​ឆ្នាំនេះ​។ នេះ​បើតាម​របាយការណ៍​ខាងលើ​។​
​គួរ​បញ្ជាក់ថា World Bank នឹង​ចេញផ្សាយ​របាយការណ៍​ល​ម្អិ​ត​ពី​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា នៅក្នុង​ខែ​ឧសា​ភា​ខាងមុខនេះ​៕

Tag:
 កំណើនសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង