ជាតិ
សង្រ្កាន្តឆ្នាំថ្មី
លោក ឡុង ឌី​ម៉​ង់​៖«​ខ្មែរ​រាប់ពាន់នាក់​នឹង​រាំ​ចង្វាក់​សា​រ៉ា​វ៉ាន់ នៅ​សង្ក្រាន្ត​កូរ៉េ​»
13, Apr 2018 , 2:59 pm        
រូបភាព
 សង្ក្រាន្ត​កូរ៉េ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ទី​១៥​ខែមេសា​។ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌី​ម៉​ង់ បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការរៀបចំ​ពិធី​ចូលឆ្នាំ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅ​ឆ្នាំនេះ នឹង​រឹត​តែមាន​អធិកអធម ហើយ​មាន​សកម្មភាព​កម្សាន្ត រួមទាំង​ការដាក់​បង្ហាញ​ផលិតផល​ជាច្រើន​ទៀតផង​។ នៅពេលដែល​ប្រមុខ​រដ្ឋាភិបាល​នៅ​ភ្នំពេញ​បានប្រកាស​ជំរុញ​ការ​រាំ​ចង្វាក់​សា​រ៉ា​វ៉ាន់ នៅឯ​សង្ក្រាន្ត​កូរ៉េ ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ក៏​នឹង​រាំ​ចង្វាក់​ខ្មែរ​សា​រ៉ា​វ៉ាន់​ទ្រង់ទ្រាយ​ធំ​ដូចគ្នា​ដែរ​។​

 
​សូម​លោកអ្នក​អាន​បទ​សម្ភាស​រវាង​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​៖
 
 ​លោក លាង ដឺ​លុច​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​នឹង​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​សម្រាប់​ពលរដ្ឋ​ខ្មែរ​រស់នៅ​សាធារណរដ្ឋ​កូរ៉េ​។ តើ​សកម្មភាព ឬ​ទិដ្ឋភាព​អ្វីខ្លះ ដែល​ប្លែក​លើសពី​រាល់​ឆ្នាំ​ដែល​ស្ថានទូត ឬ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​មិនដែល​បានរៀបចំ​?
 
 
​លោក ឡុង ឌី​ម៉​ង់​៖ អ្វី​ដែលជា​លក្ខណៈសម្បត្តិ​ពិសេស​របស់​ការរៀបចំ​ព្រឹត្តិការណ៍​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ ដោយសារ​មានការ​ចូលរួម​រៀបចំ​ពី​សំណាក់​បណ្ដា​សហគមន៍ សមាគម ក្រុម​មូលនិធិ​ស្ទើរ​ទាំងអស់​មកពី​គ្រប់​តំបន់​នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​នេះ​គឺ​សបញ្ជាក់​ពី​ការរួបរួម​ស្រលាញ់​វប្បធម៌ អរិយធម៌ និង​ការចូលរួម​សប្បាយរីករាយ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​
 
​ព្រឹត្តិការណ៍​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​ឆ្នាំនេះ គឺ​កាន់តែ​ពិសេស​ជាង​ឆ្នាំមុន​ដោយបាន​រៀបចំ​បន្ថែម​នូវ​កម្មវិធី និង​ការសម្ដែង​ដូចជា​៖
- ពិធី​ពូន​ភ្នំខ្សាច់ និង​ស្រង់​ព្រះ​
- ការសម្ដែង​ក្បាច់គុណ​យុទ្ធ​ក្រម​ខម​
- ការតាំង​ពិ​ពណ៌​ផលិតផល​កសិកម្ម​ខ្មែរ​ដែល​នាំ​ចូលមក​កូរ៉េ​
- ការតាំង​ពិ​ពណ៌ ផលិតផល​របស់​ខេត្ត កំពត​
- ការសម្ដែង​អា​យៃ​ឆ្លងឆ្លើយ ដោយ​ក្រុម​សិល្បៈ​មកពី​កម្ពុជា (​នាយ​កុយ និង​អ្នកនាង ខាត់ សុ​ឃីម )
- កម្មវិធី​រាំ​ចង្វាក់ “​សារា​វ៉ាន់​” ដែល​នឹង​រំពឹងថា​មាន​អ្នកចូលរួម​រាំ​ប្រមាណ ៦​ពាន់​នាក់​
- ខ្លោងទ្វារ​នៃ​ព្រឹត្តិការណ៍​មហាសង្ក្រាន្ដ​ដែល​រំលេច​ដោយ​រចនាប័ទ្ម​ខ្មែរ​សុទ្ធសាធ​
 
 
​លោក លាង ដឺ​លុច​៖ ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឬ​សង្ក្រាន្ត​ឆ្មាំ​ថ្មី​នៅ​កូរ៉េ នឹងត្រូវ​រៀបចំ​នៅទីណា​? ហើយ​មនុស្ស​ប៉ុន្មាន​នាក់​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​?
 
​លោក ឡុង ឌី​ម៉​ង់​៖ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៨ "​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​" ត្រូវបាន​រៀបចំ​ជា​លើក​ទី​ពីរ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឲ្យ​កាន់តែ​អធិកអធម និង​សប្បាយរីករាយ លើ​ការបង្ហាញ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​នៅលើ​ទី​កដី​នៃ​សាធារណរដ្ឋ​កូរ៉េ​។ ព្រឹត្តិការណ៍​នោះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ ១​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធ​ស​ក័​រាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃ​វិ​រៈវ័ន​បត ទី​១៥ ខែមេសា ឆ្នាំ​២០១៨ នាទី​ក្រុង​សេ​អ៊ូ​ល ស្ថានីយ​រថភ្លើង Guil​។ ដោយ​ផ្អែកលើ​កត្តា​ភូមិសាស្ត្រ ពេលវេលា និង​សតិអារម្មណ៍​របស់​សហ​គម​ន៍​ខ្មែរ​នៅ​កូរ៉េ មហាសង្ក្រាន្ដ​ខ្មែរ ឆ្នាំនេះ​គណៈកម្មការ​រៀបចំ សង្ឃឹមថា​នឹងមាន​បង​ប្អូន​ប្រជាពលរដ្ឋ​មក​ចូលរួម​មិនតិចជាង ៨​ពាន់​នាក់​។ កាលពី​ឆ្នាំមុន​មាន​បងប្អូន​បានមក​ចូលរួម​កម្សាន្ត​សប្បាយ​ប្រមាណ ១​ម៉ឺន ៥​ពាន់​នាក់ ហួសការ​រំពឹងទុក​។​
 
 
​លោក លាង ដឺ​លុច​៖ តើ​លោក​អគ្គរាជទូត​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​អ្វី​ពី​ការរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​?
​លោក ឡុង ឌី​ម៉​ង់​៖ ស្ថានទូត​សង្ឃឹមថា ព្រឹត្តិការណ៍​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​នេះ និង​បានផ្ដល់​ស្នាមញញឹម ក្ដីសង្ឃឹម និង​មោទនភាព​ជាតិខ្មែរ ដែល​មិនទាន់មាន​បណ្ដា​ប្រទេស​ដែល​មានប​ញ្ចូ​ន​ពលករ​មក​បម្រើការ​ងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​មួយណា បានរៀបចំ​កម្មវិធី​ដ៏​ធំ​សម្បើម​បែបនេះ​នៅឡើយ​។ ហើយ​ស្ថានទូត​រំពឹងថា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ នឹង​ឆ្លៀតពេល​ពី​ភារកិច្ច​ដ៏​មមាញឹក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ ចូលរួម​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះករ​ដូច​ឆ្នាំមុន​។​
 
 
​លោក លាង ដឺ​លុច​៖ រហូតដល់​ពេលនេះ តើ​មាន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នាក់​កំពុង​រស់នៅ និង​បំពេញការងារ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​?
​លោក ឡុង ឌី​ម៉​ង់​៖ បច្ចុប្បន្ន សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ចំនួន​ប្រមាណ ជាង ៦​ម៉ឺន​នាក់ ក្នុងនោះ​រួមមាន​៖ ស្ត្រី​រៀបការ​ស្វាមី​កូរ៉េ​ប្រមាណ ៧០០០​នាក់ និស្សិត​កំពុង​សិក្សា​ប្រមាណ ៤០០​នាក់ និង​ពលករ​ប្រមាណ ៥​ម៉ឺន​៣​ពាន់​នាក់​(​ខុសច្បាប់​រង្វង់ ៤​ពាន់​នាក់​) ដែល​កំពុង​បម្រើការ​លើ​វិស័យ​បី​ធំៗ​៖ វិស័យ​កសិកម្ម​, សំណង់​, និង​ឧស្សាហកម្ម​។​
​ពលករ និង​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​តាម​តំបន់​ផ្សេងៗ​បាន​ចងក្រង បង្កើតជា​មូលនិធិ សមាគម សហគមន៍ ដែល​ងាយស្រួល​ក្នុង ការទំនាក់ទំនង និង​រៀបចំ​កម្មវិធី​ផ្សេងៗ ដែល​បច្ចុប្បន្ន​មាន ៖
- សមាគម ចំនួន ២៤
- សហគម ចំនួន ០១
- មូលនិធិ ចំនួន ០២ ដែល​បាន​នឹង​កំពុងធ្វើការ​សកម្មភាព​៕
 


 

  ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 សង្ក្រាន្តុំុំុំុំ
  កូរ៉េ
  សា​រ៉ា​វ៉ាន់
  ឡុង ឌី​ម៉​ង់
© រក្សាសិទ្ធិដោយ thmeythmey.com