ជាតិ
សង្រ្កាន្តឆ្នាំថ្មី
បង្វែរ​ផ្លូវ​ចូល​ប្រាសាទ​មួយចំនួន ដើម្បី​រៀប​កម្មវិធី​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​
13, Apr 2018 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
 សៀមរាប​៖ អាជ្ញាធរ​អប្សរា នឹង​បង្វែរ​ការធ្វើដំណើរ​ចូល​ប្រាសាទ​មួយចំនួន ដើម្បី​រៀបចំ​កម្មវិធី​សាសនា សិល្បៈ និង​វប្បធម៌ នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឲ្យ​បាន​រលូន​។​


​បើតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​សុក្រ​ទី​១៣ ខែមេសា​នេះ  អាជ្ញាធរ​ជាតិ​អប្សរា បាន​ពង្វាង​ការចូល​បរិវេណ​អង្គរធំ ដើម្បី​រៀបចំ​កម្មវិធី​បើក​អង្គរ​សង្ក្រាន្ត​។ 
  
 
​រីឯ​នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែមេសា ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​១០​ព្រឹក ការឆ្លងកាត់​ទៅវិញទៅមក​តាម​ច្រក​អង្គរធំ ត្រូវ​បង្វែរ​ឲ្យ​ឆ្លងកាត់​តាម​ច្រក​ផ្លូវ​ខាងឆ្វេង​ប្រាសាទបាយ័ន​តែមួយ​ផ្លូវ​។ នេះ​បើតាម​អាជ្ញាធរ​អប្សរា ដែល​បញ្ជាក់ថា ផ្អាក​ការធ្វើដំណើរ​ទៅខាង​ស្តាំ​ប្រាសាទបាយ័ន និង​ការចូល​ទស្សនា​ប្រាសាទបាយ័ន ដើម្បី​រៀបចំ​កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។ ដោយឡែក​ចាប់ពី​ម៉ោង​២​រសៀល ដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​សៅរ៍ ផ្អាក​ការឆ្លងកាត់​ស្ពាន​ហាល ដោយ​ប្រើប្រាស់​ស្ពាន​បណ្តែត​ទឹក ទាំង​ទៅ​ទាំង​មក ដើម្បី​រៀបចំ​កម្មវិធី​ទាញព្រ័ត្រ និង​បណ្តែតប្រទីប​។​
 
​សម្រាប់​ថ្ងៃអាទិត្យ នឹង​ផ្អាក​ការឆ្លងកាត់​តាម​ច្រក​ក្ខោ​ង​ទ្វារ​ដៃ​ឆ្នាំង ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​៤​រសៀល ដើម្បី​រៀបចំ​កម្មវិធី​ហែ​ក្បួន ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨៕
 
 ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​
 

 

Tag:
 សៀមរាប​
  ​សង្ក្រាន្ត​
 ​ អង្គរ​សង្ក្រាន្ត​
 ​ បង្វែរ​ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com