កីឡាអន្តរជាតិ
អន្តរជាតិ
កំពូល​សម្រស់ របស់​អាជ្ញាកណ្តាល​កីឡា​ស្ត្រី លើ​លោក ឆ្នាំ​២០១៨
14, May 2018 , 8:59 am        
រូបភាព
​មាន​ស្ត្រី​ដែលមាន​រូបឆោម​ស្រស់ស្អាត​មួយចំនួន​កំពុង​ប្រកប​អាជីព​ក្នុង​វិស័យ​កីឡា​ជាច្រើន ប៉ុន្តែ​ក្នុងនោះដែរ​ពួកគេ​ខ្លះ​ក៏​ធ្វើការ​ជា​មន្ត្រី​អាជ្ញាកណ្តាល​នៅក្នុង​ការប្រកួត​ទាំង​នោះដែរ​។ ស្ត្រី​ជាវ​ត្ថុ​ទាក់ទាញ​បំផុត​ក្នុង​លោក​។ ស្ត្រី​ក៏​ជា​ចំនី​ចក្ខុ​ដើម្បី​ទាញអារម្មណ៍​អ្នកទស្សនា​ឲ្យ​មាន​ចំនួន​ច្រើន​ផងដែរ​។​


​ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​នឹង​បង្ហាញ​លោកអ្នក​អំពី​អាជ្ញាកណ្តាល​កីឡា​ស្ត្រី​ដែល​ពេញនិយម និង​ស្រស់ស្អាត​បំផុត​ក្នុង​លោក​ប្រចាំឆ្នាំ​២០១៨​។ បើ​យោងតាម​ការស្ទង់មតិ​ដោយ​ទស្សនា​វ​ដ្តី​កីឡា​ដែល​ចុះផ្សាយ​កាលពី​ឆ្នាំ​២០១៧ មាន​តារា​ម៉ូ​ឌែ​ល​ប្រហែលជា​២៥​ភាគរយ បានក្លាយ​ខ្លួន​ទៅជា​អាជ្ញាកណ្តាល​។​
 
​ខាងក្រោម​នេះ​ជា​អាជ្ញាកណ្តាល​ស្ត្រី​ដ៏​ស្រស់ស្អាត​ទាំង​៨​រូប ដែល​កំពុង​ប្រកប​អាជីព​ក្នុង​វិស័យ​កីឡា​ផ្សេងគ្នា​។​
 
១- Proletina Velichkova៖ 
​ជា​អាជ្ញាកណ្តាល​កីឡា​ស្នូក​ឃឺ​ដែល​សកម្ម​បំផុត​នាពេល​បច្ចុប្បន្ន​។ អាជ្ញាកណ្តាល​សញ្ជាតិ​ប៊ុលហ្គារី ទទួល​កិត្តិនាម​ពី​ការប្រកួត​ដំបូង​របស់​នាង​ក្នុងនាម​ជា​អាជ្ញាកណ្តាល​អាជីព​នៅក្នុង​ឆ្នាំ​២០១២​។​


 
២- Aurélie Sarà Bollier៖ 
​បើ​និយាយ​អំពី​អាជ្ញាកណ្តាល​កីឡាបាល់ទាត់​ស្រី នាង AurélieSarà Bollier គឺ​ស្ថិត​ក្នុងចំណោម​នោះដែរ​។ អាជ្ញាកណ្តាល​សញ្ជាតិ​ស្វី​ស វ័យ​២៣​ឆ្នាំ​ដែលមាន​រូបឆោម​គួរ​ជាទី​គាប់​ភ្នែក​នេះ ជា​អាជ្ញាកណ្តាល​កាត់សេចក្តី​ក្រុម​ក្របខណ្ឌ Switzerland Amateur league នៃ​ប្រទេស​ស្វី​ស​។​
  


៣- Desislava Bozhilova៖ 
​ក្មេងស្រី​ម្នាក់នេះ បាន​ទាក់ទាញ​អ្នកគាំទ្រ​កីឡា​ស្នុ​ក​ឃ័​រ​ជា​ច្រើ​ឲ្យ​មើលរូប​រាង​របស់​នាង​នៅ​អំឡុង​ការប្រកួត​។ អាជ្ញាកណ្តាល​សញ្ជាតិ​ប៊ុលហ្គារី វ័យ​២៦​ឆ្នាំ​រូបនេះ បានចាប់ផ្តើម​អាជីព​ដំបូង​កាលពី​ឆ្នាំ​២០១២ នៅក្នុង​ប្រទេស​កំណើត​តែម្តង​។ 


 
៤- Maira Americano៖ 
​អាជ្ញាកណ្តាល​ស្ត្រី​ក្នុង​វិស័យ​បាល់ទាត់​បានចាប់ផ្តើម​ទទួលបាន​ការទាក់ទាញ​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​។ នាង Americano សញ្ជាតិ​អ៊ីតាលី ជា​អាជ្ញាកណ្តាល​ខ្សែបន្ទាត់ ក្នុង​ការប្រកួត​កីឡាបាល់ទាត់​មួយចំនួន​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។​


 
៥- Josefin Dahlbäck៖ 
​ជា​អាជ្ញាកណ្តាល​កាត់សេចក្តី​ដ៏​ស្រស់ស្អាត​បំផុត​នៅក្នុង​កីឡា​វាយ​កូន​បាល់​។ មាន​អ្នក Follow នាង​យ៉ាងច្រើន​ក្នុង​បណ្តាញ​សង្គម​បន្ទាប់ពី​អាជ្ញាកណ្តាល​សញ្ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ​បង្ហាញមុខ​ក្នុងនាម​ជា​ចៅក្រម​ផ្លូ​ការ​


 
៦- Elena Tambini៖ 
​ជាតា​រា​ម៉ូ​ឌែ​ល ហើយ​បាន​ក្លាយខ្លួនជា​អាជ្ញាកណ្តាល​កីឡាបាល់ទាត់​ស្ត្រី​អាជីព​ម្នាក់​។ Tambani សញ្ជាតិ​ប្រេ​ស៊ី​ល បច្ចុប្បន្ននេះ​ជា​អ្នក​កាត់សេចក្តី​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​យុវជន​ក្នុងប្រទេស​អ៊ីតាលី​។​


 
៧- Lauren Holtkamp៖
​អ្នកស្រី​ជា​អាជ្ញាកណ្តាល​ពេញសិទ្ធិ​ក្នុង​លី​ក​កីឡាបាល់បោះ​លំដាប់​ពិភពលោក​របស់​អាមេរិក (NBA League)​។ ប៉ុន្តែ​មុនពេល​ក្លាយជា​អ្ន​កាត់សេចក្តី​កំរិត​អាជីព​នេះ Holtkamp ដែលជា​ជនជាតិ​អាមេរិក និង​មាន​វ័យ​៣៧​ឆ្នាំ ធ្លាប់​កាន់តំណែង​ជា​មន្ត្រី​រយៈពេល ៥​ឆ្នាំ​នៅ NBA Development League​។​


 
៨- Brigitte Tyler៖ 
Tyler បាន​ក្លាយជា​អាជ្ញាកណ្តាល​អាជីព ក្រោយពេល​ជា​កីឡាការិនី​បាល់អោប​របស់​ក្រុម​ជម្រើសជាតិ​នូ​វែ​ល​សេ​ឡង់​។ សមិទ្ធិផល​ដ៏​ធំ​បំផុត​របស់​អាជ្ញាកណ្តាល​សញ្ជាតិ​នូ​វែ​ល​សេ​ឡង់​រូបនេះ​គឺ​នៅពេល​គេ​ជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង​ពានរង្វាន់​បាល់​អោយ​ស្ត្រី (Women’s Sevens Exhibition Game)​។ Tyler ក៏​ក្លាយជា​អ្នក​កាត់សេចក្តី​ស្ត្រី​ទីមួយ ដែលមាន​តំណែង​ផ្លូវការ​ក្នុងការ​ប្រកួត​បាល់អោប​បុរស Men’s Sevens Series លំដាប់​ពិភពលោក​របស់ HBSC ផងដែរ​៕



Tag:
 អាជ្ញាក​ណ្ត​ល​ស្ត្រី​
  បាល់ទាត់​
  បាល់បោះ
© រក្សាសិទ្ធិដោយ thmeythmey.com