ជាតិ
រថយន្ត
ដើម្បី​ឲ្យ​រថយន្ត​ប្រើប្រាស់​បានយូរ​អង្វែង តើ​គួរ​ថែទាំ​វា​ដោយ​របៀប​ណា​?
28, May 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

​តើ​លោកអ្នក ចង់​ឲ្យ​រថយន្ត​ជាទី​ស្រឡាញ់​របស់លោក អ្នក នៅតែ​រក្សាបាន​ភាពស្រស់​ស្អាត និង​ប្រើប្រាស់​បានយូរ​អង្វែង​ឬទេ​? អ្នកជំនាញ បាន​ប្រាប់​ឲ្យ​ដឹងថា ការថែទាំ​រថយន្ត​ដ៏​ត្រឹមត្រូវ នឹង​ជួយ​ឲ្យ​រថយន្ត​រថយន្ត​របស់​លោកអ្នក នៅតែ​រក្សាបាន​ភាពរឹងមាំ និង​ប្រើប្រាស់​បានយូរ ជាពិសេស​គឺ​សុវត្ថិភាព​សម្រាប់​លោកអ្នក និង​ក្រុមគ្រួសារ​។



​តាម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Star Auto Cambodia ដែល​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា ការថែទាំ​រថយន្ត​ដែល​គ្រាន់តែ​ប្តូរ​ប្រេងម៉ាស៊ីន ឬ​លាង​សម្អាត មិន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​រថយន្ត​ដំណើរការ​បានល្អ​ដោយ​សុវត្ថិភាព ផាក​សុកភាព និង​ប្រើប្រាស់​បានយូរ​នោះទេ​។ 

​បើតាម​អ្នកជំនាញ​ដដែល ការថែទាំ​រថយន្ត​ដ៏​ត្រឹមត្រូវ​ក៏​រាប់បញ្ចូល​ការថែទាំ​សម្បក​កង់ ផ្លិត​ទឹក ហ្វ្រាំង ប្រេង​ប្រអប់លេខ ប្រេង​ហ្វ្រាំង ភ្លើង​សញ្ញា និង​ចង្កៀង​ផងដែរ ហើយ​ម្ចាស់​យានយន្ត គួរតែ​ត្រួតពិនិត្យ និង​ប្តូរ​ឲ្យ​បាន​ទៀងទាត់​។ ជាពិសេស គឺ​ពិ​និត្យនៅ​កន្លែង​ថែទាំ​យានយន្ត​ដែលមាន​ស្តង់ដារ មាន​អ្នកជំនាញ​ដែលមាន​សមត្ថភាព​ផងដែរ​។



​ការថែទាំង​រថយន្ត​នេះ​ទៀតសោត ក៏ត្រូវ​ធ្វើ​ឲ្យ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ​ដែរ ព្រោះ​វា​មិន​ត្រឹមតែ​ឲ្យ​រថយន្ត​របស់លោក​អ្នក​ប្រើប្រាស់​បានយូរ​ប៉ុណ្ណោះ​ទេ សំខាន់​ជាង​នេះ​គឺ​សុវត្ថិភាព និង​ផាក​សុកភាព​របស់លោក​អ្នក នៅ​រៀងរាល់​ពេលធ្វើ​ដំណើរ​។ នេះ​ជាការ​គូសបញ្ជាក់​បន្ថែម​របស់​អ្នកជំនាញ​នៃ​ក្រុមហ៊ុន Star Auto Cambodia​។

​សូមបញ្ជាក់ថា ក្រុមហ៊ុន Star Auto Cambodia ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន Star Auto Cambodia មាន​ទីតាំង​នៅលើ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕


Tag:
 រថយន្ត​
 ​យានយន្ត​
  Star Auto
  Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com