ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ហ៊ុន ម៉ានី៖ «ជឿថាខ្មែរអាចធើ្វបាន» ជាស្មារតីបន្តពីព្រះបរមរតនកោដ្ឋ និងសម្តេច ហ៊ុន សែន
03, Jul 2018 ,
11:22 am
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
ភ្នំពេញ៖ ទស្សនៈ«ជឿថាខ្មែរធើ្វបាន» មិនមែនថ្មីទេ។ តែគឺជាអ្វីដែលមេដឹកនាំខ្មែរល្បីៗជំនាន់មុន និងជំនាន់បច្ចុប្បន្នបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយអនុវត្តតាម។ ក្នុងនាមជាយុវជនជំនាន់ក្រោយ លោក ហ៊ុន ម៉ានី ដែលបច្ចុប្បន្នមានតួនាទីជាតំណាងរាស្ត្រប្រចាំមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា លោកត្រូវតែបន្តជំរុញទស្សនៈ «ជឿថាខ្មែរធ្វើបាន» ឲ្យស្ថិតនៅក្នុងដួងចិត្តយុវជនខ្មែរជារៀងដរាបនាពេលអនាគត។
ការថ្លែងរបស់លោក គឺជាការឆ្លើយតបទៅនឹងសំណួររបស់លោក គី សុខលីម អ្នកសារព័ត៌មានអេឡេចត្រូនិកថ្មីៗ ក្រោយពេលដែលក្រមាខ្មែរក្រោមការរៀបចំដោយកម្មវិធី GoGo Cambodia បានបំបែកឯតទគ្គកម្មការត្បាញក្រមាដ៏វែងជាងគេលើពិភពលោកកាលពីថ្ងៃអាទិត្យទី១កក្កដានាពេលកន្លងមក។ ខាងក្រោមនេះ គឺជាបទសម្ភាសរវាងលោក គី សុខលីម និងលោក ហ៊ុន ម៉ានី កាលពីថ្ងៃចន្ទទី២ខែកក្កដាឆ្នាំ២០១៨កន្លងមក។
សំឡេងបទសម្ភាស
ឆ្នាំ២០១៨នេះ គឺជាខួបលើកទី៦៥នៃការទទួលឯករាជ្យពីអាណានិគមបារាំងដោយស្នាព្រះហស្ថ របស់សម្តេចព្រះវររាជបិតា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ពោលគឺ៩០ឆ្នាំ។ ឆ្នាំ២០១៨ ដដែលនេះ គឺជាខួបលើកទី២០ឆ្នាំនៃការបង្រួមបង្រួមជាតិតែមួយ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន ក្នុងការកំទេចអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុងនៅឆ្នាំ១៩៩៨។
លើសពីនេះទៅទៀត លោក ហ៊ុន ម៉ានី ធ្លាប់បានលើកយកតារាងនៃសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់យុវជនជំនាន់មុនមកបង្ហាញថែមទៀត ដូចជា៖ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុកាលពី៤០ឆ្នាំមុន ដោយយុវជនមួយក្រុមដើម្បីផ្តួលរំលំរបបវាលពិឃាដប៉ុលពត និងជ័យជម្នះនៃការចុះឈ្មោះប្រសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពី១០ឆ្នាំមុនជាដើម។
នៅក្នុងន័យខាងលើនេះ, ជាពិសេសក្រោយពេលដែលក្រមានៃប្រទេសកម្ពុជាបានបំបែកកំណត់ត្រាពិភពលោក (World Guinness Record) កាលពីថ្ងៃអាទិត្យកន្លងមក, លោក ហ៊ុន ម៉ានី ដែលបច្ចុប្បន្នមានតួនាទីជាតំណាងរាស្ត្រប្រចាំមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហជីពយុវជនកម្ពុជាផងនោះ បានបញ្ជាក់ថា៖«ស្មារតីជឿថាខ្មែរធ្វើបានមិនមែនថ្មីទេ។ តែស្មារតីនេះ បានឆ្លុះបញ្ចាំងតាំងពីយូរណាស់មកហើយ ហើយយើងគ្រាន់តែបន្តធ្វើ»។ លោក ម៉ានី បន្តទៀតថា ការផលិតក្រមាវែងជាងគេដែលទើបបំបែកកំណត់ត្រាពិភពលោកនេះបានបញ្ចប់ទៅមែន។ តែ«ស្មារតីជឿថាខ្មែរធ្វើបាន»នឹងនៅតែបន្តទៅមុខជានិច្ច។ យុវជនខ្មែរគ្រប់រូបត្រូវតែបង្ហាញសមត្ថភាព បង្ហាញទេពកោសល្យដោយប្រកាន់ខ្ជាប់នូវទស្សនៈ«ស្មារតីជឿថាខ្មែរធ្វើបាន»។
ជាការឆ្លើយតបទៅនឹងការរិះគន់មួយចំនួនដែលលើកឡើងថា យុវជនគួរចំណាយពេលគិត ឬធ្វើកិច្ចការធំៗជាងការផលិតក្រមានេះ លោក ហ៊ុន ម៉ានី បានអត្ថាធិប្បាយថា៖«កិច្ចការមិនថា តូច ឬធំទេ ត្រូវតែធ្វើដើម្បីជូនជាតិបន្ថែមទៀត។ ធ្វើគ្រាន់បើជាងមិនធ្វើ»។ តំណាងរាស្ត្ររូបនេះ បានបន្ថែមទៀតថា ការផលិតក្រមាមិនមែនគ្មានប្រយោជន៍នោះទេ។ តែការផលិតក្រមាវែងជាងគេនេះបង្ហាញពីការលើកតម្កើងតម្លៃជាតិខ្មែរទៅកាន់ឆាកអន្តរជាតិតាមរយៈការបំបែកកំណត់ត្រាពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពនេះ គឺវាបានបង្ហាញពីការថែរក្សាប្រពៃណីវប្បធម៌ខ្មែរ បង្ហាញពីការសាមគ្គីរវាងខ្មែរនិងខ្មែរ និងជាការលើកស្ទួយសិប្បកម្មក្រមាខ្មែរ។
នៅទីបញ្ចប់លោក ម៉ានី បានបន្ថែមទៀតថា កូនខ្មែរគ្រប់រូបត្រូវតែប្រឹងប្រែងធ្វើគ្រប់កិច្ចការទាំងអស់ មិនថា តូច ឬធំទេ ហើយរដ្ឋាភិបាល ក៏បាន និងកំពុងធ្វើកិច្ចការចម្បងធំៗដែរ ដូចជា៖ការកសាងផ្លូវជាតិ អគារគ្រប់ប្រភេទ ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត និងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
នយោបាយ
ក្រមា
ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ប្រទានកម្ម»មានន័យដូចម្តេច?
3 ថ្ងៃ
«ហ៊ីង» មានតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង
2 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
4 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
5 ថ្ងៃ
«គូលី»មានន័យច្បាស់លាស់ដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម