ជាតិ
បាក់ឌុប
រសៀល​នេះ បេក្ខជន​ប្រមាណ​១០​នាក់ វិលមុខ ក្អួត ខ្យល់គរ ត្រជាក់​ដៃជើង
20, Aug 2018 , 3:07 pm        
រូបភាព
រូបថតពីហ្វេសប៊ុក​ក្រសួងអប់រំ យុវជន និងកីឡា
រូបថតពីហ្វេសប៊ុក​ក្រសួងអប់រំ យុវជន និងកីឡា
ដោយ: ថ្មីៗ
​នា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​រសៀល​នេះ បេក្ខជន​ប្រមាណ​១០​នាក់​មាន​បញ្ហា​សុខភាព ដោយ​អាកា​រៈ​វិលមុខ ខ្យល់គរ ក្អួត ជាដើម​។ នេះ​បើតាម​ការផ្សាយ​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។​



​នៅ​កំពង់ធំ បេ​ក្ខ​នារី​ម្នា​ក់នៅ​មណ្ឌល​បឋម​អនុវត្ត​អាចារ្យ​លា​ល់ មាន​អាកា​រៈ​ងងឹតមុខ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ប្រចាំការ​សង្គ្រោះ​។  បេ​ក្ខ​នារី​ម្នា​ក់នៅ​បាត់ដំបង ក៏មាន​បញ្ហា​ស្រដៀង​គ្នា​ផងដែរ​។ ដោយឡែក បេក្ខជន​ម្នា​ក់នៅ​ក្រចេះ បាន​ត្រជាក់​ត្រជាក់​ជើង ហើយ​ក្រោយ​ការសង្គ្រោះ គេ​បន្ត​សរសេរ​នៅ​បន្ទប់​ជិត​គណៈកម្មការ​កណ្តាល​។​

​នៅ​ខេត្តកណ្តាល បេ​ក្ខ​នារី​ម្នា​ក់នៅ​មណ្ឌល បឋមសិក្សា​ព្រែក​សំរោង ត្រូវបាន​អនុញ្ញាត​ឲ្យ​អង្គុយ​ប្រឡង​ខាង​ក្តៅ​បន្ទប់ ដោយសារ​បញ្ហា​សុខភាព ។ ត្បូងឃ្មុំ មាន​២​ករណី បេ​ក្ខ​នារី​ម្នា​ក់មាន​ជំងឺ​ថប់​បារម្ភ  និង​ម្នាក់ទៀត​មាន​អា​ការៈមិន​ស្រួលខ្លួន​។​

​នៅ​កំពង់ឆ្នាំង​បេ​ក្ខ​នារី​ម្នាក់ នៅ​មណ្ឌល​បឋម​គំរូ​ក្រុង​ខាងជើង មាន​ខ្យល់ និង​ក្អួត​រហូត ហើយ​សុំ​ប្រលង​ខាងក្រៅ​ថ្នាក់​។ ករណីបែបនេះ និង​ស្រដៀង​គ្នា ក៏​មាននៅ​រាជធានី​ភ្នំពេញ ឧ​ត្ត​រ​មានជ័យ និង​តាកែវ ផងដែរ ដោយ​បេក្ខជន​ខ្លះ​ធ្វើ​កិច្ចការ​ដោយ​ដៃ​ម្ខាង​ជាប់​សេរ៉ូម​៕


© រក្សាសិទ្ធិដោយ thmeythmey.com