ជាតិ
សេដ្ឋកិច្ច
ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ថយចុះ​ជាង​១​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨
25, Dec 2018 , 7:19 pm        
រូបភាព
លោក ថេង ច័ន្ទសង្វារ ឡើងអានរបាយការណ៍ ក្នុងសន្និបាតប្រចាំឆ្នាំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។ រូបពីក្រសួងដែនដី
លោក ថេង ច័ន្ទសង្វារ ឡើងអានរបាយការណ៍ ក្នុងសន្និបាតប្រចាំឆ្នាំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។ រូបពីក្រសួងដែនដី
​ក្នុង​ឆ្នាំ​២០១៨ ទិន្នន័យ​អំពី​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ជិត​៣​ពាន់​គម្រោង ដែល​ទុនវិនិយោគ មានតម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍ ដែល​អាន​ដោយ​លោក ថេ​ន ច័ន្ទ​សង្វារ រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់ ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​។


 
​របាយការណ៍​ដដែល បាន​បង្ហាញថា កាលពី​ឆ្នាំ​២០១៧ វិស័យ​សំណង់​នៅ​កម្ពុជា មាន​ជាង​៣​ពាន់​គម្រោង ដែល​ទុនវិនិយោគ មានតម្លៃ​ជាង​៦,៤ ពាន់​លាន​ដុល្លារ​។ ផ្អែក​តាម​ទិន្នន័យ​នេះ ការវិនិយោគ​លើ​វិស័យ​សំណង​ក្នុង​ឆ្នាំ​២០១៨ មានការ​ធ្លាក់ចុះ ដល់​ទៅ​ជាង​១៨​ភាគរយ ដែល​គិត​ជា​ទឹកប្រាក់ មានការ​ថយចុះ​ជាង​១​ពាន់​លាន​ដុល្លារ​។ 
 
​របាយការណ៍​ខាងលើ បានបង្ហាញ​ទៀតថា សំណង់​លំនៅឋាន អគារ​ខ្ពស់ៗ និង​បុរី​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ជាង​២​ពាន់​គម្រោង លើ​ផ្ទៃដី​៤,៦​លាន​ម៉ែត្រការ៉េ ដោយមាន​ទុនវិនិយោគ​ជិត​២​ពាន់​លាន​ដុល្លារ​។  
 
​ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៨ គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី​៥​ជាន់ឡើង នៅ​រាជធានី​ភ្នំពេញ មាន​ជាង​១០០​អគារ ហើយ​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​នៅ​រាជធានី​ភ្នំពេញ មាន​២៨​ទីតាំង​៕ 
 

Tag:
 ក្រសួង​ដែនដី​
  វិស័យ​សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com