ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចុងខែ​មករា ២០១៩ សម្តេច ហ៊ុន សែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ចិន
25, Dec 2018 , 9:39 pm        
រូបភាព
ជំនួបរវាងរដ្ឋមន្រ្តីការបរទេសខ្មែរ និង ឯកអគ្គរដ្ឋទូតចិន។ រូបពីក្រសួងការបរទេស
ជំនួបរវាងរដ្ឋមន្រ្តីការបរទេសខ្មែរ និង ឯកអគ្គរដ្ឋទូតចិន។ រូបពីក្រសួងការបរទេស
ដោយ: ថ្មីៗ
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ជួប​ជាមួយ​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដោយបាន​ជជែក​គ្នាច្រើន​ពី​ទំនាក់ទំនង​នៃ​ប្រទេស​ពីរ ដោយ​ក្នុងនោះ ដំណើរ​ទស្សនកិច្ច​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ដែល​នឹង​ធ្វើឡើង​ពីថ្ងៃ​ទី​២១-២២ ខែមករា ឆ្នាំ​២០១៩ ក៏ត្រូវ​បានលើកឡើង​ផងដែរ​។


 
​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​នោះ​ថា លោក ប្រាក់ សុខុន និង លោក Wang Wentian បាន​ពិភាក្សា​ពី​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ដើម្បី​ឲ្យ​ដំណើរ​ទស្សនកិច្ច​នេះ ទទួលបាន​ជោគជ័យ​។ លោក បន្ថែមថា វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ចិន នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​៕ 

Tag:
 កម្ពុជា​-​ចិន​
  ហុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com