អត្ថបទពាណិជ្ជកម្ម
ពេលទំនេរ ក៏អាចរកចំណូលថែមបានដែរ! កុំឲ្យវាកន្លងទៅឥតប្រយោជន៍
× ធ្វើការយូរឆ្នាំហើយ ហេតុអ្វីមិនសល់អ្វី? ជាសំណួរដែលតែងតែត្រូវបានចោទសួរច្រើនពីយុវជន។ ពិតណាស់ ចង់សល់លុយលុះត្រាតែយើង មានផែនការហិរញ្ញវត្ថុច្បាស់លាស់ គួបផ្សំនឹងការសន្សំសំចៃផង។ ម្យ៉ាងទៀត ការចំណាយពេលវេលាទំនេរលោកអ្នក ឲ្យមានប្រយោជន៍ ក៏អាចជាប្រភពចំណូលបន្ថែមដល់លោកអ្នកដែរ។
ចំណូលតែពីប្រាក់ខែតែមួយមុខ ទំនងជាមិនគ្រប់គ្រាន់ឡើយសម្រាប់យុវជនមួយចំនួន ដែលមានតម្រូវការចំណាយច្រើន ឬចង់មានប្រាក់សន្សំច្រើនសម្រាប់ការចំណាយទៅអនាគត។ បច្ចុប្បន្នមានការងារមួយចំនួនដែលលោកអ្នក ក៏អាចរកចំណូលបន្ថែម ពីពេលវេលាទំនេររបស់លោកអ្នកផងដែរ។ លោកអ្នកក៏រាប់បញ្ចូលការងារនេះ ជាការងារក្រៅម៉ោងរបស់អ្នកបានដែរ។
លោកអ្នក អាចបើកជាហាងការហ្វេនៅផ្ទះ បើសិនជាអ្នកចេះថត ឬក៏Design អ្នកអាចយកវាធ្វើជាការងារក្រៅម៉ោងរបស់អ្នកបាន។ ជម្រើសមួយទៀត លោកអ្នកអាចជ្រើសរើសការរត់ PassApp ដែលជារបរមួយកំពុងពេញនិយមផងដែរនាពេលបច្ចុប្បន្ន ហើយក៏ផ្ដល់ប្រាក់ចំណូលបន្ថែមដល់លោកអ្នកថែមទៀត។
ជាក់ស្ដែង វត្តមានកម្មវិធីហៅកង់បី ឬតាក់ស៊ីតាមទូរសព្ទដៃ PassApp ក្នុងប្រទេសកម្ពុជានេះបានជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើន ទាំងក្នុងទីក្រុង និងតាមបណ្ដាខេត្ត និងទីប្រជុំជនផងដែរ។ បច្ចុប្បន្ន PassApp មានដៃគូបើកបរ រហូតដល់ទៅប្រមាណ ៣ ម៉ឺននាក់ឯណោះ។
ក្រៅតែពីផ្ដល់ចំណូលជាច្រើនសម្រាប់អ្នកហើយ PassApp ក៏ជារបរមួយដែលសុច្ចរិតផងដែរ និងមានសេរីភាពបំផុត ព្រោះរបរនេះគឺអ្នកឯករាជ មិនចាំមានការគ្រប់គ្រងពីនរណាម្នាក់ថាត្រូវចូលធ្វើការម៉ោងប៉ុន្មាន ចេញម៉ោងប៉ុន្មាននោះទេ។ ដូចគ្នានេះដែរ លោកអ្នកក៏មិនចាំបាច់ត្រូវការដើមទុនច្រើន ដើម្បីរត់ PassApp នោះទេ។ លោកអ្នកគ្រាន់តែភ្ជាប់ធ្វើជាដៃគូបើកបររបស់ PassApp ហើយក៏ជួល ឬបង់រំលស់ម៉ូតូកង់បី បានដែរ បើសិនជាអ្នកគ្មានលទ្ធភាពក្នុងពេលចាប់ផ្តើមរបរនេះ។
គួររំលឹកថា PassApp គឺជាក្រុមហ៊ុនកក់ធ្វើដំណើរដំបូង និងធំជាងគេនៅប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះ PassApp មានចំនួនអ្នក Download ប្រើប្រាស់ 5លាននាក់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com