អត្រាកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ បានធ្វើអោយការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្លាយជាចំណុច អាទិភាពសម្រាប់វិនិយោគិននានាមកពីជុំវិញពិភពលោក។ ជាមួយនឹងកំរិត GDP ដែលកើនឡើងពី460ដុល្លារ នៅក្នុងឆ្នាំ ២០០៥ ទៅ១,២៣០ដុល្លារនៅក្នុងឆ្នាំ២០១៧ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក អ្នកជំនាញផ្នែកនីតិសាស្ត្រអន្តរជាតិ ត្រូវបានសម្លឹងឃើញដោយក្រុមហ៊ុនច្បាប់ទាំងបរទេស និងនៅក្នុងស្រុក។
នៅក្នុងបរិបទនេះ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច គឺជាសាកលវិទ្យាល័យតែមួយគត់ នៅក្នុងប្រទេសកម្ពុជាដែលអាចផ្តល់ជូននូវសញ្ញាបត្របរទេសជាភាសាអង់គ្លេសដែលមានកម្មវិធីសិក្សាចំនួន២រួមមាន៖
• កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិធុរកិច្ចអន្តរជាតិ (Executive Master of International Business Law) (ដែលមានសាកលវិទ្យាល័យដៃគូរជាមួយសាកលវិទ្យាល័យ Libre de Bruxelles (ULB) ប្រទេសប៊ែលហ្សិក)
• កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើនីតិសាធារណៈ និងអន្តរជាតិ (Master of Public and International Law)(ដែលមានសាកលវិទ្យាល័យដៃគូរជាមួយសាកលវិទ្យាល័យប៉ារីស៨ ប្រទេសបារាំង)
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះបានផ្តល់នូវឱកាសដល់និស្សិតដែលមានបំណងស្វែងរកការសិក្សាដែលទទួល ស្គាល់ជាលក្ខណៈអន្តរជាតិ ហើយផ្តល់នូវសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ទ្វេរ (សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ពីសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ពីសហគមន៍អឺរ៉ុប)។
លោក ណារិទ្ធិ ហ៊ឹប វេស៍ គឺជាមេធាវីជោគជ័យមួយរូបដែលជាសហស្ថាបនិកនៃក្រុមហ៊ុនច្បាប់ Skywon។ គាត់បានចុះឈ្មោះ នៅក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រជំនាញធុរកិច្ចអន្តរជាតិ ហើយគាត់បានបញ្ចប់ការសិក្សាដោយជោគជ័យនៅក្នុងឆ្នាំ ២០១៨។ ការចុះឈ្មោះនេះ វាបានបង្ហាញពីជម្រើសដ៏ឆ្លាតវៃ ក្នុងការពង្រឹងចំណេះដឹងបន្ថែមទៀតលើច្បាប់អន្តរជាតិ ដើម្បីប្រកបវិជ្ជាជីវៈផ្នែកច្បាប់ឲ្យកាន់តែល្អប្រសើរ នៅក្នុងប្រទេសកម្ពុជា៖ ពីព្រោះថាចំណេះដឹងលើច្បាប់ជាតិ “ (រដ្ឋធម្មនុញ្ញ ក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ) តែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការក្លាយទៅជាមេធាវីល្អមួយរូប ក្នុងខណៈ ដែលតម្រូវការផ្នែកច្បាប់អន្តរជាតិសព្វថ្ងៃនេះមានការកើនឡើង។ ដោយសារពិភពលោកមាន ទំនាក់ទំនងកាន់តែច្រើន ច្បាប់អន្ដរជាតិបានដើរតួនាទីរឹតតែសំខាន់ក្នុងការអនុវត្តវិជ្ជាជីវៈច្បាប់នៅក្នុងបរិយាកាសពិភពលោកបែបនេះ។ នេះគឺជាតម្រូវការ ចាំបាច់ដើម្បីដឹងថាតើនរណាម្នាក់ចង់ប្រកួតប្រជែងនៅក្នុងវិស័យច្បាប់” ។
ស្រដៀងគ្នានឹងមេធាវីជាច្រើននៅក្នុងប្រទេសកម្ពុជា ណារិទ្ធិ ហ៊ឹប វេស៍ បានពន្យល់ថា ប៉ុន្មានឆ្នាំកន្លងមកនេះចំនួន អតិថិជនអន្តរជាតិមកពី (ជប៉ុន អូស្ត្រាលី សឹង្ហបុរី ថៃ ចក្រភពអង់គ្លេស បារាំង ម៉ូរីទីស ។ល។)មានការកើនឡើង ជាពិសេស វិស័យកិច្ចសន្យាជំនួញ និងជំលោះផ្សេងៗ៖ “នៅពេលដែលខ្ញុំបានលើកអំពីកម្មវិធីសិក្សាផ្នែកនីតិសាស្ត្រជាលក្ខណៈអន្តរជាតិនេះ ខ្ញុំបានគិតថា កម្មវិធីនេះគឺពិតជាល្អណាស់សម្រាប់ក្រុមហ៊ុនច្បាប់របស់ខ្ញុំ ព្រោះថាយើងមិនដែលមានបទពិសោធន៍លើ នីតិអន្តរជាតិនោះទេ ដូច្នេះខ្ញុំនឹងមិនស្ថិតនៅក្នុងផ្នត់គំនិតដ៏ត្រឹមត្រូវនោះទេប្រសិនបើខ្ញុំចង់និយាយទៅកាន់អតិថិជន អន្តរជាតិណាមួយនោះ។ នេះហើយជាហេតុផលដែលខ្ញុំបានសម្រេចចិត្តត្រលប់ចូលសាលាម្តងទៀត ហើយវាជាជំរើស ដ៏ល្អសម្រាប់ខ្ញុំពីព្រោះក្នុងនាមជាមេធាវីមួយរូប ខ្ញុំពឹងផ្អែកទៅលើចំណេះដឹងដែលបានបង្រៀនពីកម្មវិធីសិក្សាជារៀងរាល់ថ្ងៃ និងការជូនពរពីអតិថិជនអន្តរជាតិរបស់ខ្ញុំ!”។
បន្ថែមលើនេះទៀត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្ររយៈពេល២ឆ្នាំ(សិក្សាភាសាអង់គ្លេស) មានលក្ខណៈទាន់សម័យ និងក្លាយជាយុទ្ធសាស្ត្រមួយដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹង និងជំនាញដ៏ចាំបាច់ផ្សេងៗដើម្បីជាការតម្រង់ ទិសទៅរកទីផ្សារពិភពលោក។ ដើម្បីធានាបាននូវចំណេះដឹងពេញលេញអំពីច្បាប់អន្តរជាតិ (ទាំងច្បាប់សាធារណៈ និងឯកជន) និស្សិតត្រូវបំពេញនូវម៉ូឌុលសិក្សាសំខាន់ៗដែលត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យចំនួន ៥ ក្នុង ភាពជាដៃគូ៖ សាកលវិទ្យាល័យ RULE សាកលវិទ្យាល័យប្រ៊ុចសែល (យូអិលប៊ី) សាកលវិទ្យាល័យប៉ារីស Fribourg និងម៉ុងត្រេអាល់។ ចំពោះលក្ខខណ្ឌចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺត្រូវបានអនុញ្ញាតទាំងនិស្សិត ដែលបញ្ចប់ការ សិក្សាផ្នែកច្បាប់ និងមិនមែនផ្នែកច្បាប់ ព្រមទាំងនិស្សិតដែលត្រូវការចំណេះដឹងផ្នែកច្បាប់សម្រាប់តួនាទីរបស់ពួកគេ។
លោក ណែន ចាន់សាមុត ជាអតីតនិស្សិតមួយរូបទៀត ដែលបំរើការងារជាអនុប្រធានអ្នកសម្របសម្រួល និងជាអ្នកគ្រប់គ្រង នៅមជ្ឈមណ្ឌល Sai នៅកម្ពុជា បានលើកឡើងពីសារៈប្រយោជន៍ ដែលកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ បានផ្តល់ដល់ អាជីពការងាររបស់គាត់ឲ្យកាន់តែរីកចំរើន យ៉ាងដូច្នេះថា៖ ខ្ញុំពិតជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីកម្មវិធីសិក្សានេះ ក្នុងការអភិវឌ្ឍន៍អាជីពវិជ្ជាជីវៈរបស់ខ្ញុំ។ ចំណេះដឹង និងជំនាញបែបលក្ខណៈអន្តរជាតិដែលទទួលបានពីកម្មវិធីសិក្សានេះ ពិតជាផ្តល់នូវសារៈសំខាន់ខ្លាំងណាស់សម្រាប់អភិវឌ្ឍន៍បន្ថែមទៀតក្នុងការងារដែលស្ថិតក្នុងបរិបទអន្តរជាតិរបស់ខ្ញុំ។ លើស ពីនេះទៀត ជម្លោះអន្តរជាតិដែលអាចកើតមានឡើងក៏មិនចោទជាបញ្ហាទៀតដែរ។ កម្មវិធីដ៏ល្អនេះ គឺជាអំណោយសម្រាប់ ប្រទេសកម្ពុជា”។
ជាការពិត កម្មវិធីនេះគឺជាមាគ៌ាដ៏ល្អឥតខ្ចោះក្នុងការនាំយើងទៅកាន់ការប្រកបវិជ្ជាជីវៈពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ ហើយ ដែលយើងអាចទាញយកនូវឱកាសជាច្រើន ក្នុងការបំពេញនូវមហ្ចិតា និងគោលដៅក្នុងទីផ្សារការងាររបស់យើង។ និស្សិត ដែលនឹងបញ្ចប់ដោយជោគជ័យពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ណាមួយនៃកម្មវិធីសិក្សា នេះនឹងទទួលបាននូវ សញ្ញាបត្រទ្វេរ ដែលចេញដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសហគមន៍អ៊ឺរ៉ុប (ប្រទេស បារាំង ឬប៊ែលហ្សិក)។
ថ្ងៃផុតកំណត់៖ ខែកញ្ញាឆ្នាំ ២០១៩ ។