អត្ថបទពាណិជ្ជកម្ម
មេដឹកនាំ​ជា​ស្ត្រី ដែលនាំឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ជោគជ័យ​
10, Mar 2020 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០៖ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ចូលរួម​ជា​ចំណែក​យ៉ាង​ធំ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។ ភាពជោគជ័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​មួយ​នេះ គឺ​ទទួលបាន​អ្នកដំណើរ​ដ៏​ខ្ពស់បំផុត​ក្នុងប្រទេស​វៀតណាម​នោះ អាស្រ័យទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់មេ​ដឹកនាំ​ពោរពេញ​ដោយ​ទេពកោសល្យ​របស់​ក្រុមហ៊ុន​។
 
​មេដឹកនាំ​២​នាក់​ក្នុងចំណោម​មេដឹកនាំ​ដ៏​ល្បីល្បាញ​បំផុត គឺ​លោកស្រី​អគ្គនាយក Nguyen Thanh Ha និង​លោកស្រី Nguyen Thi Phuong Thao ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​។ បើ​យោងទៅតាម​សាស្ត្រាចារ្យ​រង​លោក​បណ្ឌិត Tran Dinh Thien អតីត​នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច​វៀតណាម អ្នក​ទាំង​២ «​គឺជា​ស្ត្រី​២​នាក់​ដ៏​ឆ្នើម​បំផុត​» ដែល​ដឹកនាំ និង​គ្រប់គ្រង​អាជីវ​កម្មបាន​យ៉ាង​រលូន ក្រោម​ទស្សនវិស័យ​ដ៏​អស្ចារ្យ សកម្មភាព​ដ៏​រស់​រវើក និង​ជ័យជម្នះ​យ៉ាង​ធំធេង ទាំង​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​បរទេស​។ 
 
​លោកស្រី Nguyen Thanh Ha គឺ​ស្ថាបនិក​ម្នាក់​ក្នុងចំណោម​សហ​ស្ថាបនិក​របស់ Vietjet និង​ត្រូវបានតែងតាំង​ជា​អគ្គនាយក កាលពី​ឆ្នាំ​២០០៧​។ នៅ​មុនពេល​ចូលរួម​ជាមួយនឹង Vietjet លោកស្រី Ha មាន​តួនាទី​ជា​អគ្គនាយករង​នៃ​អាជ្ញាធរ​អាកាសចរណ៍​វៀតណាម (CAAV)​។ 


 
​ក្នុងនាម​ជាម​នុស្ស​មិន​ចូលចិត្ត​បង្ហាញ​ជីវប្រវត្តិ​របស់ខ្លួន លោកស្រី Ha មានការ​ស្រឡាញ់​ចូលចិត្ត​យ៉ាងខ្លាំង​លើ​អាជីព​របស់​លោកស្រី​។ ជាមួយនឹង​ការ​មាន​បទពិសោធ​យ៉ាង​ទូលំទូលាយ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ក្នុងប្រទេស​វៀតណាម លោកស្រី Ha មានការ​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើ​ឲ្យ Vietjet ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​បែប​ច្នៃប្រឌិត​ថ្មី ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។ លោកស្រី​មាន​ពាក្យស្លោក​ថា​៖ «​យើង​ជឿជាក់​លើ​អនាគត​កាន់តែ​ល្អប្រសើរ​នៅលើ​មេឃ ហើយ​នៅលើ​ស្លាប​យន្តហោះ យើង​តែងតែ​ព្យាយាម​ធ្វើ​ឲ្យ​អនាគត​នោះ​ខិត​កាន់តែ​កៀក​»​។ 
 
​អ្នករួមដំណើរ​ជាមួយនឹង​លោកស្រី Ha ក្នុង​ដំណើរ​របស់ Vietjet ដើម្បី​បង្កើត​ជើងមេឃ​ថ្មីៗ គឺ​លោកស្រី Nguyen Thi Phuong Thao សហ​ស្ថាបនិក ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vietjet​។ 
 
​ក្រោយពី​រកបាន​ប្រាក់​ខ្ទង់លាន​ដុល្លារ​ជា​លើកដំបូង​របស់ខ្លួន​ក្នុងពេល​មាន​វ័យ​ត្រឹមតែ​២៤​ឆ្នាំ លោកស្រី Nguyen Thi Phuong Thao គឺជា​មហាសេដ្ឋី​ស្ត្រី​ដំបូង​គេ ដែល​បាន​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​។ លោកស្រី​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ស្ត្រី​ដ៏​មានអំណាច​បំផុត​ទាំង​១០០​ក្នុង​ពិភពលោក​របស់​ទស្សនា​វ​ដ្តី​ដ៏​ល្បី Forbes ចំនួន​៤​លើក​ជាប់ៗ​គ្នា ហើយ​លោកស្រី​គឺជា​អ្នកតំណាង​តែ​ម្នាក់​គត់​មកពី​វៀតណាម លើ​តារាងបញ្ជី​នោះ​។ 


 
​លោកស្រី Thao ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកដទៃ ដោយសារតែ​សមត្ថភាព​ធ្វើ​ការដែល​មិនចេះ​រុញ​រា​របស់​លោកស្រី​។ ក្នុង​កិច្ច​សម្ភាស​មួយ​កាលពីពេល​ថ្មីៗ​នេះ​ជាមួយនឹង​បណ្តាញសារព័ត៌មាន ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​ត្រូវបាន​ចោទសួរ​ថា «​តើ​ការ​មាន​ទឹកប្រាក់​ដ៏​ច្រើន​មាន​អត្ថប្រយោជន៍​ល្អ​អ្វីខ្លះ​?» លោកស្រី Thao បាន​ចែករំលែក​ជា​គំនិត​ថា​៖ «​ការ​មាន​ទឹកប្រាក់​ដ៏​ច្រើន នឹង​នាំ​ឲ្យ​សម្រេចបាន​នូវ​ក្តី​សុបិន​ធំៗ និង​ជួយ​មនុស្ស​ឲ្យ​បាន​កាន់តែច្រើន​!»​។ 
 
​លោកស្រី Thao ជឿជាក់ថា ស្ត្រី មានតម្លៃ​នៃ​ការលះបង់ អត់ធ្មត់ និង​ភាពរឹងមាំ ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​ផ្សេងៗ និង​សម្រេចបាន​នូវ​គោលដៅ​ក្នុង​ជីវិត​។ 
 
​អ្នក​ដែល​ធ្វើ​ការងារ​យ៉ាង​ប្រកៀក​ជាមួយនឹង​អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ជា​អនុប្រធាន​ដ៏​មាន​ទេពកោសល្យ និង​ពោរពេញ​ដោយ​សមត្ថភាព​២​នាក់​ទៀត​គឺ​លោកស្រី Nguyen Thi Thuy Binh និង​លោកស្រី Ho Ngoc Yen Phuong​។ 
 
​លោកស្រី​អនុប្រធាន Thuy Binh គឺជា​អ្នកទទួលបន្ទុក​ដឹកនាំ​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម ការពង្រីក​ទីផ្សារ និង​ការអភិវឌ្ឍ​តម្លៃ​យីហោ​របស់ Vietjet ក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​។ លោកស្រី Thuy Binh ក៏​ជា​អគ្គនាយក​ក្រុមហ៊ុន Vietjet ប្រចាំ​ប្រទេស​ថៃ​ផងដែរ ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​សហការី​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ Vietjet នៅ​ប្រទេស​ថៃ​។ 


 
​និយាយ​ទាក់ទង​នឹង​ភាពជោគជ័យ​របស់ Vietjet លោកស្រី​អនុប្រធាន Thuy Binh បាន​បញ្ជាក់ថា​៖ «​ភាព​ផ្សេងគ្នា និង​ការទទួល​ជោគជ័យ​រប​ស់ Vietjet គឺ​ទៅលើ​វិធីសាស្ត្រ​ដែល​យើង​សម្លឹងមើល​ក្នុង​ទីផ្សារ​។ Vietjet មើលឃើញ​ទីផ្សារ​ដូចជា​ទឹក​មួយ​កែវ​អ៊ីចឹង​។ យើង​មិន​សម្លឹងមើល​ទៅលើ​ចំណុច​ដែលមាន​ស្រាប់​ឡើយ ប៉ុន្តែ យើង​សម្លឹងមើល​ទៅលើ​វិធីសាស្ត្រ​ជាច្រើន​ផ្សេងទៀត ក្នុងការ​ចាក់ទឹក​ចូលក្នុង​កែវ​។ ជាមួយនឹង​អត្រា​ប្រជាជន​១០០​លាន​នាក់ ប្រជាជន​វៀតណាម​តែ ១% ប៉ុណ្ណោះ ប្រើប្រាស់​ការដឹកជញ្ជូន​ផ្លូវអាកាស ហេតុនេះ វា​មាន​កន្លែង​ទំនេរ​សម្រាប់ Vietjet រហូតដល់ ៩៩%»​។ 
 
​ដោយឡែក លោកស្រី​អនុប្រធាន Ho Ngoc Yen Phuong មាន​តួនាទី​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​។ លោកស្រី Yen Phuong មាន​បទពិសោធ​ច្រើនជាង​២០​ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ជាពិសេស​លើ​ការបង្កើត​ច្បាប់ និង​គ្រប់គ្រង​មូលធន បង្កើត​ប្រព័ន្ធគ្រប់គ្រង​គម្រោង​ហិរញ្ញវត្ថុ គ្រប់គ្រង​គណនី និង​សវនកម្ម​ផ្ទៃក្នុង​។ 


 
​លោកស្រី Yen Phuong បាន​មានប្រសាសន៍ថា គ្រប់គ្នា​នៅ Vietjet គឺជា​មនុស្ស​ពោរពេញ​ដោយ​ថាមពល និង​រឹងមាំ​។ លោកស្រី Yen Phuong បាន​ឲ្យ​ដឹងថា​៖ «Vietjet នឹង​បន្ត​ដណ្តើមយក​ជើងមេឃ​ថ្មីៗ ចែកចាយ​ក្តី​សុបិន និង​ការជឿជាក់​នានា​ទៅ​ថ្ងៃ​អនាគត​»​។ 
 
​ភាពជោគជ័យ​របស់​ស្ត្រី​ទាំង​៤​នាក់ បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​រាល់​សមាជិក​ទាំងអស់​ក្នុង​ក្រុមហ៊ុន​។ ពួកគេ​ជួយ​ឲ្យ​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ជាច្រើន​ព្យាយាម​ដណ្តើមយក​តួនាទី​សំខាន់ៗ​ក្នុង​ក្រុមហ៊ុន ឬ​ភាពជោគជ័យ​ក្នុង​មុខតំណែង​នានា ដែល​ធ្លាប់​ត្រូវបាន​គ្រប់គ្រង​ដោយ​បុរស ដូចជា អ្នកបើកបរ​យន្តហោះ​ជាដើម​។ 
 
​ទាក់ទង​នឹង​ភាពជោគជ័យ​របស់​ពួកគេ លោកស្រី Phuong Thao បាន​ថ្លែងថា​៖ «​យើង​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​របស់​យើង​នាំយក​នូវ​សកម្មភាព​ដ៏​ស្មោះត្រង់ និង​ការប្រតិបត្តិ​ជាក់ស្តែង ទៅកាន់​សហគម​របស់​យើង និង​ក្លាយជា​ចំណែក​មួយ​នៃ​ជីវិត​សាជីវកម្ម​របស់​យើង​»៕ 
 


​ទំនាក់ទំនង​ព័ត៌មាន​៖
 
​ក្រុមហ៊ុន QED
​កម្ពុជា (​ភាសា​ខ្មែរ​)
​លោក អ៊ិន សុ​ផេង 
​អ៊ី​ម៉ែ​ល​៖ [email protected]
​លេខ​ទូរស័ព្ទ​៖ +855 87 222 817
 
​កម្ពុជា (​ភាសា​អង់គ្លេស​)
​លោក Julian Rake
​អ៊ី​ម៉ែ​ល​៖ [email protected]
​លេខ​ទូរស័ព្ទ​៖ +855 93 324 283
 
​ក្រុមហ៊ុន Vietjet
​កញ្ញា Kieu Duong (​ហៅ Amy)
​អ៊ី​ម៉ែ​ល​៖ [email protected]
​លេខ​ទូរស័ព្ទ​៖ +84 932 775 066
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com