អត្ថបទពាណិជ្ជកម្ម
«​អ្នក​នាំគ្នា​ដាំ​ដុះ យើងខ្ញុំ​ជា​អ្នកលក់​» ជា​គំរូ​អាជីវកម្ម​ថ្មី​មួយ​របស់ AgriON ដែល​ផ្ដល់​ប្រយោជន៍​ទាំង​កសិករ និង​អ្នកប្រើប្រាស់​
17, Feb 2021 , 3:08 pm        
រូបភាព
AgriON កម្ពុជា គឺជា​ការចូលរួម​សហ​គ្នា រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន IAPPS ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបូរី​។ ក្រុមហ៊ុន បាន​បង្កើតឡើង​ក្នុង​ខែសីហា​ឆ្នាំ ២០២០ ដោយ​ផ្តោតទៅលើ​អាជីវកម្ម បន្លែ និង​ផ្លែឈើ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​វិស័យ​កសិកម្ម ជា​វិស័យ​មួយ​ដែល​ផ្តល់នូវ​អាហារ​សុវត្ថិភាព និង​អាហារ​រូប​ត្ថ​ម្ភ ដល់​ប្រជាពលរដ្ឋ និង​លើកទឹកចិត្ត​ផលិតករ ឱ្យទទួល​បានការ​ធានា នូវ​ប្រាក់ចំណូល​របស់​ពួកគាត់​។ AgriON កម្ពុជា គឺជា​គំរូ​អាជីវកម្ម​ប្រកបដោយ​បរិ​យា​ប័ន្ន​នាំមុខគេ ក្នុង​អនុវិស័យ​សាកវប្បកម្ម​ប្រទេស​កម្ពុជា តាមរយៈ​យុទ្ធសាស្ត្រ ឈ្នះ​-​ឈ្នះ នៃ​កសិកម្ម​តាម​កិច្ចសន្យា ដែល​កសិករ នឹង​ទទួលបាន​បទពិសោធន៍ ក្នុង​ភាពជា​ដៃគូ ជាមួយ​សហគ្រាស និង​ផលិតករ ក្នុងន័យ​មួយ​« អ្នក​នាំគ្នា​ដាំ​ដុះ យើងខ្ញុំ​ជា​អ្នកលក់​»​។​




 
​មាន​ឧបសគ្គ​ជាច្រើន ដែល​កសិករ​កំពុងតែ​ជួបប្រទះ​ជា​រៀងរាល់ថ្ងៃ ដូចជា​ការផ្សារភ្ជាប់​ទីផ្សារ តម្លៃ​កសិផល​មិន​ទៀងទាត់ ថ្លៃដើម​ផលិតកម្ម​ខ្ពស់ ការអនុវត្ត​បច្ចេកទេស​កសិកម្ម​ពុំទាន់​ត្រឹមត្រូវ ការផ្គត់ផ្គង់​មិន​ទៀងទាត់ ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​មា​នក​ម្រឹត និង​មាន​កត្តា​ជាច្រើន​ទៀត​។ ថ្ងៃនេះ AgriON កម្ពុជា បាន​នាំមក​នូវ​គំរូ​អាជីវកម្ម ឈ្នះ​-​ឈ្នះ តាមរយៈ​កិច្ចសន្យា​ជាមួយ​កសិករ អ្នក​នាំគ្នា​ដាំ​ដុះ យើងខ្ញុំ​ជា​អ្នកលក់​។​
 
AgriON កម្ពុជា និង​ជួយ​គាំទ្រ​បច្ចេកទេស និង​បច្ចេកវិទ្យា ដល់​កសិករ​ខ្នាតតូច ពី​កសិកម្ម​វ័យឆ្លាត តាម​ការប្រែប្រួល​អាកាសធាតុ ដោយ​រួម​ប​ញ្ជូ​ល​ការកាត់បន្ថយ​ហានិភ័យ នៃ​គ្រោះមហន្តរាយ​ក្នុង​ផលិតកម្ម និង​ការវិនិយោគ​កសិកម្ម ដើម្បី​ធានា​នូវ​ការដាំដុះ​តាម​ផែនការ និង​ទទួលបាន​បន្លែ និង​ផ្លែឈើ​មានគុណ​ភាព សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​។​




 
​អ្នកប្រើប្រាស់ នឹង​ដឹង​កាន់តែច្បាស់ តាមរយៈ​ប្រព័ន្ធ​តាមដាន​ប្រភព​ផលិតផល​របស់​យើងខ្ញុំ ដែល​ពួកគាត់​មាន​សិទ្ធិ​ទទួលបាន​ទិន្នន័យ ពី​ប្រភព​ផលិតផល​របស់​យើង​មកពីណា ប្រវត្តិ​របស់​កសិដ្ឋាន និង​ប្រវត្តិ​របស់​ផលិតករ​ផងដែរ​។​
 
​គំរូ អាជីវកម្ម អ្នក​នាំគ្នា​ដាំ​ដុះ យើងខ្ញុំ​ជា​អ្នកលក់​៖
1. AgriON កម្ពុជា តម្រូវឱ្យ​កសិករ​មាន​ផែន​ការដាំដុះ ទៅតាម​បរិមាណ​កំណត់ និង​ពេលវេលា​ជាក់​លាស់​ក្នុងការ​ប្រ​មួល​ផល​។ ដូច្នេះ​ពួកគាត់ នឹង​ដឹង​ជាមុន​ថា មាន​អ្នកទិញ​ផលិតផល​របស់ ពួកគាត់ និង​ធានា​ដល់​ប្រាក់ចំណូល​ទៀងទាត់​។​
 
2. AgriON កម្ពុជា នឹង​ជួយ​គាំទ្រ​បច្ចេកទេស និង​បច្ចេកវិទ្យា​ក្នុង​ការដាំដុះ នៅក្នុង​ក​សិ​ដ្នា​ន​ដល់​កសិករ​គោលដៅ ដែលនាំឱ្យ​ពួកគាត់​បង្កើន​ផលិតភាព​។​
 
3. ផលិតករ ដែល​សហការ​ជាមួយ AgriON តម្រូវឱ្យ​កត់ត្រា​នូវ​រាល់​ទិន្នន័យ​ទាំងអស់ ដូចជា​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម និង​ការចំណាយ​ក្នុង​ផលិតកម្ម ព្រមទាំង​ថ្លៃ​ពលកម្ម​។​
 
4. ផលិតករ​ទាំងអស់ ដូចជា​ក្រុម​កសិករ​ផលិត សហគម​កសិកម្ម និង​ម្ចាស់​កសិដ្ឋាន នឹង​ទទួល បាន​កិច្ចសន្យា​ទិញ និង​លក់ ដោយមាន​ការដឹងឮ ពី​អាជ្ញាធរ​ដែនដី និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាម​ខេត្ត​គោលដៅ​នីមួយៗ​។​
 
5. ផលិតករ​ទាំងអស់ ដូចជា​ក្រុម​កសិករ​ផលិត សហគម​កសិកម្ម និង​ម្ចាស់​កសិដ្ឋាន នឹង​តម្រូវ ឱ្យមាន​សញ្ញាប័ត្រ CAMGAP, Global GAP និង​សរីរាង្គ តាម​ដែល​អាច​ធ្វើបាន​។​
 
6. ផលិតករ នឹង​ទទួលបាន​ការប្រឹក្សា​បច្ចេក​ទេស និង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ពី​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម និង​ការគ្រប់គ្រង​ក្រោយពេល​ប្រមូល​ផល ដែលជា​កត្តា​គន្លឹះ ក្នុងការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព និង​ប្រព័ន្ធ​តាមដាន​ប្រភព​ផលិតផល សម្រាប់​ផ្តល់​ភាពជឿជាក់ ដល់​អ្នកប្រើប្រាស់​។​
 
7. AgriON នឹង​ផ្តល់​កម្ចី​រយៈពេល​ខ្លី ចំពោះ​គ្រាប់ពូជ ជី និង​ថ្នាំ​គ្រប់គ្រង​កត្តាចង្រៃ​ផ្សេង​។​
 
8. AgriON នឹង​ទិញ​កសិផល​ពី​ផលិតករ ដោយ​កំណត់​យក​តម្លៃ ឈរលើ​គោលការណ៍ ថ្លៃដើម​ផលិតផល + ប្រាក់ចំណេញ (​អ្នក​ផលិត​នឹងមិន​ខាតបង់​) ទោះបីជា​តម្លៃ​កសិផល​លើ​ទីផ្សារ មាន អតិ​ថរ​ណាក៏ដោយ​។​
 
9. AgriON កម្ពុជា នឹង​ចងក្រង​ទិន្នន័យ ពី​ប្រវត្តិ​កសិករ នៅក្នុង​កម្មវិធី​របស់​យើង (App) ដែលមាន​កត់ត្រា​ពី​ជីវប្រវត្តិ និង​ទិន្នន័យ​ផលិតផល​របស់​ផលិតករ​។ នៅក្នុង​កម្មវិធី​នោះ នឹងមាន​កត់ត្រា ទុក​នូវ​របៀប​ដែល​ផលិតករ​គ្រប់គ្រង​កសិដ្ឋាន និង​ធនធាន (​ទ្រព្យ​) របស់​ពួកគាត់​ផងដែរ​។​
 
​គោលដៅ​ចម្បង​របស់​យើង គឺ​ជួយ​កសិករ​ឱ្យមាន​ជីវភាព​ល្អប្រសើរ និង​លើកទឹកចិត្ត​ពួកគាត់​ឱ្យដាំ​ដុះ​ដោយ​សុវត្ថិភាព និង​មាន​អនាគត​ល្អប្រសើរ​។ តោះ​! យើង​នាំគ្នា​ដាំ​ដុះ​សម្រាប់​អនាគត​ទាំងអស់គ្នា​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com