អត្ថបទពាណិជ្ជកម្ម
ស្រួលម៉្លេះ! ថតវីដេអូម្តង បានពីរប្លង់ក្នុងពេលតែមួយ អត់ពិបាកបង្វែរកាមេរ៉ាទៅមកសោះ ជាមួយមុខងារ Dual View Video លើ OPPO RENO5
22, Mar 2021 , 4:20 pm        
រូបភាព
ពេលវេលាជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ អាចនិយាយបានថា ជាពេលមួយដែលមនុស្សគ្រប់គ្នា ទទួលបានអារម្មណ៍ស្និទ្ធស្នាល កក់ក្តៅ និងអារម្មណ៍សប្បាយរីករាយពេលជួបជុំបងប្អូន ញាតិមិត្តទីជិតឆ្ងាយ។ ក្នុងនោះដែរ ដើម្បីបង្កើនបរិយាកាសសប្បាយ អ៊ូអរជាមួយក្រុមគ្រួសារ គួរតែបង្កើតសកម្មភាពសប្បាយៗ ដូចជាការច្រៀងរាំ លេងល្បែងប្រជាប្រិយ ឬលេងហ្គេមផ្សេងៗ ប៉ុន្តែដើម្បីកុំឲ្យបរិយាកាសដ៏សប្បាយរីករាយទាំងនោះ រំលងទៅ ដោយមិនបានបន្សល់ទុកអនុស្សាវរីយ៍ឲ្យសោះ កុំភ្លេចទាញស្មាតហ្វូន OPPO RENO5 បើកមុខងារ Dual View Video ថតវីដេអូ 2 ប្លង់ ដំណាលគ្នា ក្នុងពេលតែមួយ លើកាមេរ៉ាមុខ និងក្រោយ ដើម្បីបង្ហាញទឹកមុខសប្បាយរីករាយនិង «បង្កើនភាពរស់រវើកជាមួយគ្នា»។ ហើយកុំភ្លេចចែករំលែកវីដេអូសប្បាយៗ និងអនុស្សាវរីយ៍ល្អៗទាំងនោះ លើបណ្តាញសង្គមផងណា៎។



ជាការពិតណាស់! ទូរសព្ទ OPPO RENO5 ស៊េរីទំនើប និងចុងក្រោយ មានការពេញនិយមខ្លាំង និងស្ទើរតែផ្ទុះទីផ្សារស្មាតហ្វូន គឺដោយសារវាមានចំណុចពិសេស អស្ចារ្យចំនួន 3 យ៉ាងធំៗដែលធ្វើឲ្យមនុស្សគ្រប់គ្នា ពិសេសមិត្តៗយុវវ័យ មិនអាចខ្វះ OPPO RENO5 កាន់លើដៃបាន ៖
 
កាមេរ៉ា AI 2.0 ៖ អ្វីដែលធ្វើឲ្យហ្វេនៗ នឹកស្មានមិនដល់ និងភ្ញាក់ផ្អើល បន្ទាប់ពីម៉ូដែល OPPO RENO5 អាប់ដេត ជាមួយ AI Camera ជំនាន់ថ្មី 2.0 ដោយបំពាក់បច្ចេកវិទ្យា និងមុខងារថ្មីៗយ៉ាងច្រើន ដែលមិនធ្លាប់មានពីមុនមក។ និយាយរួម គឺលើសពីការំពឹងទុកតែម្តង ជាមួយមុខងារថតរូប វីដេអូប្លែកៗជាច្រើន ដូចជា AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើន ដែលលោកអ្នកអាចប្រើមុខងារទាំងនេះ ដើម្បីថតរូបស្អាតៗ និងវីដេអូសប្បាយៗ ជាមួយក្រុមគ្រួសារក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ បង្កើនភាពស្និទ្ធស្នាល និងជាការចងចាំមួយដ៏សែនកក់ក្តៅផងដែរ។


 
កាមេរ៉ា 64MP+ 44MP ៖ រាល់ពេលចូលហាងទិញទូរសព្ទ សំណួរដែលគ្រប់គ្នាសួរមុនគេគឺ ស្មាតហ្វូនតម្លៃខ្ទង់ $400 ចុះក្រោម មួយណាមានទំហំធំជាងគេ ហើយថតរូបភ្លឺច្បាស់? នេះណែ៎! កាមេរ៉ា OPPO RENO5 ទំហំកាន់តែធំ 64MP+ 44MP ធំបំផុតក្នុងចំណោមទូរសព្ទ ដែលមាកម្រិតតម្លៃដូចគ្នា។ ពិសេសគឺថតរូប ថតវីដេអូ កាន់តែច្បាស់គ្រប់ស្ថានភាព ទោះស្ថិតនៅទីងងឹត យ៉ាងណាក៏ដោយ។ ដូច្នេះ កាមេរ៉ា OPPO RENO5 អាចជួយផ្តិតកម្រងរូបភាពល្អរបស់អ្នក និងក្រុមគ្រួសារជាទីស្រលាញ់ បានគ្រប់ពេលវេលា គ្រប់ទីកន្លែងឲ្យកាន់តែភ្លឺច្បាស់ ដោយមិនបាច់បារម្ភរូបថតព្រាល ឬរូបងងឹតឡើយ។


 
កម្លាំងសាកថ្មលឿន 50W ៖ ធុញហេ៎ អង្គុយចាំសាកថ្មទូរសព្ទយូរៗ? ចុចតិចងាកអស់ថ្មៗ តែបើប្រើ OPPO RENO5 គ្មានបារម្ភពីបញ្ហានេះឡើយ ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័ស រហូតដល់ 50W ។ អ្វីដែលកាន់តែពិសេស គឺបញ្ចូលថ្ម 5 នាទី អាចមើលវីដេអូ បានរហូតដល់ទៅ ៣ម៉ោងឯណោះ។ គួរតែមាន OPPO RENO5 ម្នាក់មួយទុកដើរលេងថតរូប លេងហ្វេសប៊ុក ឬសំណេះសំណាលគ្នាតាម Video Call ជាមួយក្រុមគ្រួសារបានរាប់ម៉ោង ដោយមិនខ្លាចរលត់ថ្មនោះទេ។


 
ឈប់! ឈប់! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែពិសេស និងអស្ចារ្យ! រាល់ការជាវស្មាតហ្វូន OPPO RENO5 ឬ RENO5 5G នៅតាមបណ្តាហាងលក់ទូរសព្ទដៃ ដែលមានស្លាកសញ្ញា OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជនជាទីស្រលាញ់ទាំងអស់ នឹងទទួលបានឱកាសផ្សងសំណាងកោសឆ្នោតតាម Online ចំនួន 2 ដងដើម្បីយករង្វាន់ ដោយងាយៗគឺគ្រាន់តែថតរូបលោកអ្នកជាមួយ OPPO RENO5 ឬ RENO5 5G បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរសព្ទ នោះអតិថិជនទាំងអស់គ្នា នឹងមានឱកាសទទួលបានកាដូពិសេសៗ ជាច្រើនរួមមាន តុក្កតា Ollie (ចំនួន 1 ឬ 1 គូ), កាសឥតខ្សែ Enco W11, កាសឥតខ្សែ Enco Free និង Power Bank។ ដូច្នេះ ចង់ជ្រាបច្បាស់ ពីព័ត៌មានលម្អិត សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕ 





(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Oppo
© រក្សាសិទ្ធិដោយ thmeythmey.com