COVID-19
អន្តរជាតិ
WHO៖ វីរុសកូវីដ-១៩ បំប្លែងថ្មីពីឥណ្ឌាមានវត្តមាននៅប្រទេសយ៉ាងតិច​ ១៧
28, Apr 2021 , 5:26 pm        
រូបភាព
កង្វះអុកស៊ីសែន​កំពុងក្លាយជាវិបត្តិដ៏ធំនៅឥណ្ឌា។ រូបថត រ៉យទ័រ
កង្វះអុកស៊ីសែន​កំពុងក្លាយជាវិបត្តិដ៏ធំនៅឥណ្ឌា។ រូបថត រ៉យទ័រ
ដោយ ឈួ ស៊ាវយីងជាវ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃទី២៧ ខែមេសាថា វីរុសកូវីដ-១៩បំប្លែងថ្មីដែលកំពុងវាយលុកនៅឥណ្ឌាយ៉ាងខ្លាំងក្លា ត្រូវបានរកឃើញមាននៅបណ្ដាប្រទេសច្រើនជាង១០ប្រទេសលើពិភពលោក។នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន CNA។



វីរុសកូវីដ-១៩បំប្លែងថ្មី B1617 ត្រូវបានរកឃើញដំបូងគេនៅប្រទេសឥណ្ឌា ហើយត្រូវបានតាមដានរកឃើញជាបន្តបន្ទាប់ច្រើនជាង១២០០ករណីក្នុងប្រទេសយ៉ាងតិច១៧ប្រទេសដែលបានបញ្ចូលក្នុងទិន្នន័យរបស់គម្រោងផ្តួតផ្តើមវិទ្យាសាស្រ្ត GISAID។

ករណីឆ្លងមេរោគកូវីដ-១៩ប្រភេទថ្មី B1617 ភាគច្រើន រាលដាលនៅក្នុងប្រទេសឥណ្ឌា ហើយបន្តនៅអង់គ្លេស សហរដ្ឋអាមេរិក  សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀត។ នេះបើយោងតាមការប្រកាសពីករណីរាតត្បាតប្រចាំសប្តាហ៍របស់ WHO។

ស្របគ្នានេះ វីរុសបំប្លែងថ្មី B1617 នេះត្រូវបានឱ្យដឹងថាជាវីរុសបំប្លែងខ្លួនទ្វេដងដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ជាងវីរុសកូវីដ-១៩ទម្រង់ដើមដែលមានការចម្លងបានយ៉ាងឆាប់រហ័ស ងាយបណ្ដាលឱ្យស្លាប់និងអាចរំលងនូវប្រសិទ្ធភាពរបស់វ៉ាក់សាំងផងដែរ។

ឥណ្ឌាកំពុងប្រឈមមុខនឹងករណីថ្មីកើនឡើងនិងស្លាប់ជាបន្តបន្ទាប់នៃមេរោគរាតត្បាតនេះហើយការលិចឡើងនៅវីរុសបំប្លែងថ្មីនេះអាចនឹងបង្កជាមហន្តរាយយ៉ាងខ្លាំងក្លា។ ចំណែកអង្គការសុខភាពពិភពលោកទទួលស្គាល់ថាវាគឺជាវីរុសគំរូដំបូងដោយផ្អែកតាមករណីជាច្រើនដែលបានបញ្ចួលទៅ ស្ថាប័នGISIAD «វីរុស B1617 មានអត្រារីករាលដាលខ្ពស់ជាងវីរុសបំប្លែងផ្សេងទៀតនៅឥណ្ឌាដែលបង្ហាញពីសក្តានុពលនៃការចម្លងយ៉ាងរហ័ស»។

នារយៈពេលចុងក្រោយនេះ ករណីថ្មីនៅឥណ្ឌាកើនឡើងដល់៣៥០០០នាក់ក្នុងមួយថ្ងៃ។ បើគិតត្រឹមថ្ងៃពុធនេះ ឥណ្ឌាមានជិត១៨លានករណី ស្លាប់ជាង២០ម៉ឺននាក់ និងសះស្បើយជាង១៤,៨លាននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com