ជាតិ
ស្នងការរងខេត្តព្រះវិហារម្នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ-១៩
10, Jul 2021 , 4:59 pm        
រូបភាព
លោក ឡុង សំអឿន ស្នងការរងនគរបាលខេត្តព្រះវិហារ បានទទួលមរណភាព នៅថ្ងៃទី១០ ខែកក្កដា ដោយសារជំងឺកូវីដ-១៩។ នេះបើតាមលោក នួន សុវិរិទ្ធ ដែលជាស្នងការរងម្នាក់ទៀត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ។

 
លោក ឡុង សំអឿន ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានទទួលមរភាព នៅបន្ទប់សង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។ លោក នួន សុវិរិទ្ធ មិនបានបញ្ជាក់ថា លោក ឡុង សំអឿន មានជំងឺប្រចាំកាយឬយ៉ាងណានោះទេ  ដោយលោកគ្រាន់ប្រាប់ថា មុនពេលស្លាប់ លោក ឡុង សំអឿន បានឈប់សម្រាករយៈពេល២ខែមកហើយ។« ខ្ញុំអត់សូវដឹងច្រើនទេ ព្រោះខ្ញុំនៅផ្នែកខុសគ្នា»។ 
 
គួរជម្រាប់ថា កាលពីថ្ងៃទី ៤ ឧសភា កន្លងទៅ លោក ចៅ ស៊ីថុល ស្នងការរងនគរបាលខេត្តព្រះវិហារ ក៏ស្លាប់ដោយសារជំងឺកូវីដ-១៩  ដោយលោកមានជំងឺប្រចាំកាយទឹកនោមផ្អែម និងលើសឈាម ដែលបណ្ដាលឱ្យស្លាប់មួយចំហៀង។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៥៩,៩៧៨នាក់ ក្នុងនោះ  ៤,២៩៥ជាករណីនាំចូល។ អ្នកសះស្បើយសរុបមាន ៥១,៦៦០នាក់ និងស្លាប់ ៨៨១ នាក់៕ 
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com