អត្ថបទពាណិជ្ជកម្ម
តើធ្វើដូចម្តេចដើម្បីឲ្យអតិថិជនរបស់លោកអ្នកបង់ប្រាក់តាមអនឡាញបាន?
14, Jul 2021 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
បច្ចុប្បន្ន ការលក់តាមប្រព័ន្ធអនឡាញមានការកើនឡើងគួរឲ្យកត់សម្គាល់ ម្ចាស់អាជីវកម្មមានការ មមាញឹកខ្លាំងក្នុងការរៀបចំឥវ៉ាន់ជូនអតិថិជន ដោយពុំសូវមានពេលចេញទៅដកប្រាក់ ឬក៏ខកខានពុំបានទៅដកប្រាក់ជាមួយភ្នាក់ងារហិរញ្ញវត្ថុនៅពេលដែលអតិថិជនបានទូទាត់ប្រាក់រួចរាល់ រួមទាំងបញ្ហាជាច្រើនផ្សេងទៀតដូចជា ការប្រមូលប្រាក់ពុំទាន់ពេលវេលាដោយសារ អតិថិជនកង្វះនូវមធ្យោបាយ ទូទាត់ប្រាក់ងាយស្រួល។
 
ដើម្បីជួយសម្រួលដល់បញ្ហាទាំងអស់នោះក្រុមហ៊ុន Bill24 បានសហការជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាច្រើន មានដូចជា៖ ធនាគារអេស៊ីលីដា អេអឹមខេ អាស៊ីវេរលុយ ធនាគារកាណាឌីយ៉ា អ៊ីម៉ាន់នី ផាយផេ ទ្រូម៉ាន់នី ធនាគារវីង ធនាគារហ្វីលីព Visa Master  ...ជាដើម  គឺដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនក្នុងការទូទាត់ប្រាក់មកកាន់ម្ចាស់អជីវកម្ម តាមរយៈ Mobile App, Web Checkout ឬភ្នាក់ងារហិរញ្ញវត្ថុណាមួយដែលនៅជិតពួកគេ។ 
 
ដូច្នេះហើយអតិថិជនរបស់ម្ចាស់អាជីវកម្មអាចធ្វើការទូទាត់ប្រាក់បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ចំពោះប្រតិបត្តិការទូទាត់ត្រូវបានធ្វើឡើងដោយសុវត្ថិភាព និង តាមរយៈប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពផ្ទាល់របស់ធនាគារដែលអតិថិជនបានធ្វើការទូទាត់ជាមួយ។
 
 គ្រាន់តែធ្វើការទាក់ទងមក Bill 24 នោះលោកអ្នកនឹងទទួលបានសេវាកម្មទូទាត់ប្រាក់អនឡាញ មួយយ៉ាងល្អសម្រាប់អាជីវកម្មរបស់អ្នក និងអតិថិជនរបស់អ្នកក្នុងការទូទាត់ប្រាក់តាមរយៈធនាគារ ដែលជាដៃគូរបស់យើងខ្ញុំ។
 
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកកាន់ក្រុមការងារ Bill24 យើងខ្ញុំតាមរយៈ ៖
លេខទូរស័ព្ទ ៖ 010 795 790។
អ៊ីម៉ែល ៖ [email protected] 
គេហទំព័រ ៖ https://bill24.com.kh
អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ៕
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com