COVID-19
ជាតិ
កូវីដ-១៩ បំប្លែងខ្លួន Delta ជិត៥០០ករណីនៅកម្ពុជា លើកលែងខេត្ត៣ ដែលមិនទាន់ផ្ទុះវីរុសថ្មីនេះ
16, Aug 2021 , 8:59 pm        
រូបភាព
គ្រូពេទ្យធ្វើតេស្តយកសំណាកកូវីដ-១៩ លើពលរដ្ឋ ដែលមានសញ្ញាសង្ស័យ នៅម្ដុំផ្សារទួលសង្កែ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កន្លងមក
គ្រូពេទ្យធ្វើតេស្តយកសំណាកកូវីដ-១៩ លើពលរដ្ឋ ដែលមានសញ្ញាសង្ស័យ នៅម្ដុំផ្សារទួលសង្កែ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កន្លងមក
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ សីហានេះ កម្ពុជារកឃើញកូវីដ-១៩ បំប្លែងខ្លួន Delta ចំនួន៤៩៤ករណីហើយ នៅតាមបណ្ដារាជធានី-ខេត្ត ២២។ ចំណែកខេត្តតាកែវ កែប និងក្រចេះ មិនទាន់មានករណីមេរោគបំប្លែងថ្មី Delta នេះឡើយ។ នេះបើតាមក្រសួងសុខាភិបាល។


ចំពោះរាជធានី-ខេត្ត ដែលផ្ទុះករណីជំងឺកូវីដ-១៩ បំប្លែងថ្មីនេះ គឺត្រូវបានអាជ្ញាធរមូលដ្ឋាន សម្រេចបិទខ្ទប់តំបន់នោះ ជាបណ្ដោះអាសន្នផងដែរ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់មេរោគ Delta នេះ។ ដើមចមនៃការឆ្លងមេរោគប្រភេទ B.1.617-2 (Delta) នេះ ដោយសារការវិលត្រឡប់របស់ពលរដ្ឋ និងអ្នកដំណើរមកពីប្រទេសថៃ តាមច្រកព្រំដែនប្រទេសទាំងពីរ។
 
មេរោគបំប្លែងថ្មី Delta នេះ គឺមានលទ្ធភាពចម្លងជំងឺលឿន និងធ្ងន់ធ្ងរជាង ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនេះទ្វេដង។ មេរោគនេះ ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស ហើយបច្ចុប្បន្នកំពុងរាតត្បាតនៅជុំវិញពិភពលោក។
 
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៦.០៤១ នាក់ ក្នុងនោះ១៣.១១៨នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៨១.២០២នាក់  និងស្លាប់សរុប១.៧០៤នាក់៕
 

Tag:
 COVID-19
  Delta
© រក្សាសិទ្ធិដោយ thmeythmey.com