ជាតិ
អាជ្ញាធរ ​រឹបអូសអាល់កុលក្លែងក្លាយជិត៣ម៉ឺនលីត្រ​ ដែល​លក់លើទីផ្សារនានានៅ​ភ្នំ​ពេញ
31, Aug 2021 , 4:07 pm        
រូបភាព
 អាល់កុលក្លែងក្លាយ ឬមេតាណុលជិត៣០ម៉ឺនលីត្រ ក្នុងខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាពពី ក.ប
អាល់កុលក្លែងក្លាយ ឬមេតាណុលជិត៣០ម៉ឺនលីត្រ ក្នុងខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាពពី ក.ប
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ចុះត្រួតពិនិត្យ និងរឹបអូសអាល់កុលក្លែងក្លាយ ពីឃ្លាំងស្តុក និងចែកចាយ ឱសថស្ថាន ផ្ទះលក់ទំនិញ ក្នុងខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ។ ប្រតិបត្តិការនេះ មន្រ្តីជំនាញបាន​រឹបអូសអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណ ២៨​ ៦១២​លីត្រ។​


មុនឈានដល់ការចុះបង្ក្រាបទីតាំងស្តុកទុក និងចែកចាយ ក្នុងខណ្ឌទួលគោក មន្ត្រីក.ប.ប បានចុះត្រួតពិនិត្យ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញមេតាណុលប្រមាណ ១ ១៨៦​លីត្រ។ ក្រោយរកឃើញហើយនោះ ទើបមន្ត្រីក.ប.ប ធ្វើការស្រាវជ្រាវ រហូតកំណត់ទីតាំងស្តុក និងចែកចាយមួយកន្លែងក្នុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានអាកុលក្លែងក្លាយចំនួន ២៧ ៤២៦លីត្រ។ បើតាម ក.ប.ប បច្ចុប្បន្នអាជ្ញាធរបានឃាត់ទុកអាល់កុលក្លែងក្លាយទាំងនោះបណ្ដោះអាសន្ន ដើម្បីរៀបចំនីតិវិធីដោះស្រាយតាមច្បាប់។
 
សូមជម្រាបថា សារធាតុមេតាណុល ប្រើប្រាស់សម្រាប់សម្លាប់មេរោគ មិនត្រឹមតែគ្មានប្រសិទ្ធភាពប៉ុណ្ណោះឡើយ តែវាបណ្ដាលឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទៀតផង។ ផលប៉ះពាល់ទាំងនោះរួមមាន ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឱ្យស្លាប់ ប្រសិនបើយកទៅលាយ និងស្រា ហើយទទួលទានលើសកម្រិត៕
 


អាល់កុលក្លែងក្លាយ ឬមេតាណុលជិត៣០ម៉ឺនលីត្រ ក្នុងខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាពពី ក.ប
 
 
 
 

Tag:
 ThmeyThmey25
  អាក់កុលក្លែងក្លាយ
  ភ្នំពេញ
  ក.ប.ប
© រក្សាសិទ្ធិដោយ thmeythmey.com